Connect with us

ព័ត៌មានជាតិ

អារ៉ាប់រួម និងបារ៉ែននសម្រេចចាក់វ៉ាក់សាំង Sinopharm ដូសទី៣ ដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី

បានផុស

នៅ

ក្រោយពីចាក់វ៉ាក់សាំងគ្រប់២ដូស រួចរាល់ជូនពលរដ្ឋ ប្រទេសអារ៉ាប់រួម និងបារ៉ែន ថ្មីៗនេះបានសម្រេចចាក់វ៉ាក់សាំង Sinopharm របស់ចិន ដូសទី៣បន្ថែមទៀត ដល់ប្រជាជន ដោយផ្ដោតដំបូងចំពោះបុគ្គលងាយរងគ្រោះ។ ភស្តុតាងពីអ្នកវិទ្យាសាស្ត្រ ក៏ធ្លាប់បានអះអាងផងដែរថា វ៉ាក់សាំងចំនួន២ដូសអាចធ្វើឱ្យថយចុះនូវករណីឆ្លងថ្មី ព្រមទាំងបង្ការអ្នកជំងឺកូវីដ-១៩មិនឱ្យវិវត្តរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់ ដូច្នេះការចាក់ថ្នាំដូសទី៣ អាចជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត ដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ទំនងមានរយៈពេលតែ ៣ ទៅ ៦ ខែប៉ុណ្ណោះ ទើបការចាក់បន្ថែម១ដូសទៀត។ អ្នកវិទ្យាសាស្ត្រនៅប្រទេសឥណ្ឌា ជាអ្នកសាកល្បងការចាក់ថ្នាំដូសទី៣មុនដំបូងគេ។ គណៈកម្មាធិការជំនាញផ្នែកឱសថនៃប្រទេសឥណ្ឌាហៅកាត់ DCGI កំពុងតេស្តអ្នកចូលរួមចាក់ថ្នាំបង្ការកូវីដ-១៩ដូសទី ៣ បន្ទាប់ពីពួកគេបានចាក់លើកទី ២ រយៈពេល៦មក។

DCGI បានទុកពេល ៦ ខែ បន្ទាប់ពីការចាក់លើកទី ២ ។ ក្រុមហ៊ុនផលិតឱសថនានា កំពុងសិក្សាពីផលប៉ះពាល់នៃកម្រិតវ៉ាក់សាំងដូសទី៣ ប៉ុន្តែលទ្ធផលសុវត្ថិភាពឬអត់ អ្នកជំនាញឱសថកំពុងធ្វើការវិភាគនៅក្នុងការសាកល្បងនៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ askapollo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម