Connect with us

ព័ត៌មានជាតិ

មូលហេតុនេះហើយទើបទន្លេគង្គា ពោរពេញដោយសពជនរងគ្រោះកូវីដមិនចេះដាច់

បានផុស

នៅ

អ្នកកាសែតម្នាក់នៅទីក្រុង Kanpur បានប្រាប់ BBC ថា ប្រជាជនក្រីក្រមិនអាចមានលទ្ធភាពបូជាសពបានទេ ដូច្នេះត្រូវយកសពរុំក្រណាត់.ស ហើយរុញទម្លាក់ចូលទៅក្នុងទឹកទន្លេ គង្គា។ ការធ្វើបែបនេះ បានកើតឡើងតាំងពីមិនទាន់ផ្ទុះជំងឺរាតត្បាតមកម្ល៉េះ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺថា អ្នកភូមិមិនដែលឃើញសពអណ្តែតទឹកច្រើនបែបនេះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លែងបូជា ទទួលយកតែសពដែលចេញពីមន្ទីរពេទ្យដោយមានសំបុត្រមរណភាពកូវីដប៉ុណ្ណោះ ប៉ុន្តែមានមនុស្សជាច្រើនបានស្លាប់នៅឯផ្ទះដោយមិនបានទទួលការធ្វើតេស្ត។ ប្រភពមួយនិយាយថា “ក្រុមគ្រួសាររបស់ពួកគេ បានយកសពទៅជាយក្រុងឬតំបន់ជិតខាងដូចជា Unnao ជាដើម។ នៅពេលពួកគេមិនអាចរកឧសឬកន្លែងបូជាបាន ពួកគេក៏បណ្តែតសពតាមទឹកទន្លេតែម្តងទៅ។

ឈុតឆាកដ៏សែនអាក្រក់នៅទន្លេគង្គា បានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលសាកសពចំនួន៧១នាក់ បានអណ្តែតមកទើរលើច្រាំងក្នុងភូមិ Chausa៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម