ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្តនាំយកអំណោយចែកជូនពលករខ្មែរចំនួន៦០គ្រួសារ ដែលកំពុងជួបការលំបាក
នៅថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១ នេះ ទោះបីជាជំងឺកូវីដ-១៩ ក្នុងប្រទេសថៃកំពុងរីករាលដាលខ្លាំងក៏ដោយ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅតែបន្តចុះជួយដល់បងប្អូនពលករខ្មែរចំនួន៦០គ្រួសារ ដែលកំពុងជួបការលំបាក ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩។

តាមស្ថានទូតប្រចាំនៅប្រទេសថៃបានឲ្យដឹងថា ការចុះផ្តល់អំណោយនេះ បានធ្វើឡើងនៅស្នាក់ការការងារសហគមន៍សួនអយ ស្ថិតក្នុងសង្កាត់ឌុស៊ិត ខណ្ឌឌុស៊ិត ទីក្រុងបាងកក ហើយការប្រគល់ និងទទួលអំណោយនេះ គឺដើម្បីអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលថៃ ជាពិសេសវិធានការសុខាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ដោយសារតែមានតំបន់មួយចំនួនត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩រលកថ្មីនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃ នៅ នេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ មេត្តាចូលរួមអនុវត្តតាមវិធានការណែនាំ និងបទប្បញ្ញត្តិ ដែលអាជ្ញាធរថៃ បានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការខ្លួនកុំឲ្យឆ្លងជំងឺក៏កាចសាហាវនេះ៕
ដោយ ៖ កោះកែវ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


