Connect with us

ព័ត៌មានជាតិ

កម្លាំង​នគរបាល​ព្រំដែន​ឃាត់ខ្លួន​ជនជាតិ​ថៃ​​៤​នាក់​និង​ជនជាតិខ្មែរ​ម្នាក់​បញ្ជូន​ឲ្យ​ជំនាញ​ចាត់ការ​តាមផ្លូវ​ច្បាប់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ព្រំដែន​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ចំនួន​៤​នាក់​និង​ជនជាតិខ្មែរ​ម្នាក់​បញ្ជូន​ឲ្យ​ជំនាញ​ចាត់ការ​តាមផ្លូវ​ច្បាប់​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ ស្ថិតក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​សិលា​ខ្មែរ បាន​ឲ្យ​ដឹង​ថា ​ជនជាតិ​ថៃ​ទាំង​៤​នាក់ មាន​ស្រី​១​នាក់ បាន​លួច​ឆ្លងដែន​មក​ខ្មែរ​និង​ជនជាតិ​ខ្មែរ​ម្នាក់​ប្រុស ជា​អ្នក​ឌុប​ជនជាតិ​ថៃ​ទាំង​៤​នាក់ បម្រុង​ឆ្លង​ចូលក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ត្រង់​គោលដៅ​ត្រួតពិនិត្យ មុខ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​សិលា​ខ្មែរ ស្ថិត​ក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ហើយ​បាន​ឃាត់ខ្លួន​ទាំង​ជនជាតិ​ថៃ​និង​បុរស​ជនជាតិខ្មែរ អ្នក​ដឹក​តាម​ម៉ូតូ​ហើយ​បាន​ប្រគល់​ឲ្យ​នគរបាល​ជំនាញ​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ​និង​ចាត់វិធានការ​បន្ត​ផងដែរ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម