ព័ត៌មានជាតិ
ឃាត់ខ្លួនពលរដ្ឋ ៨នាក់ដែលបម្រុងឆ្លងដែនចូលទឹកដីថៃ តាមច្រកស្រុកសំពៅលូន
កម្លាំងអធិការដ្ឋាន នគរបាលស្រុកសំពៅលូន នៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានសហការជាមួយកម្លាំង នគរបាលវរៈការពារព្រំដែនគោក ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូច ៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងឆ្លងដែនចូលទៅក្នុងប្រទេសថៃខុសច្បាប់ចំនួន១លើក។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចដីថៃ ជាប់មាត់អូរព្រំដែន ជាប់ភូមិសាស្រ្តភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រជាពលរដ្ឋចំនួន ៨នាក់។
ពលករទាំងអស់នោះ បានធ្វើសកម្មភាពទាក់ទងមេខ្យល់ មិនស្គាល់អត្តសញ្ញាណ តាមរយៈលេខទូរស័ព្ទដោយឲ្យថ្លៃជូនក្នុងតម្លៃម្នាក់ ៧.០០០បាត ឆ្លងដែនចូលទៅក្នុងប្រទេសថៃ តែក៏ត្រូវកម្លាំងសមត្ថកិច្ចសហការ ធ្វើការឃាត់ខ្លួនតែម្ដង។ ចំពោះអ្នកនាំផ្លូវចំនួន ២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នប្រជាពលរដ្ឋទាំង ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បាននាំទៅកាន់កន្លែងអធិការដ្ឋាន នគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ ដើម្បីស្រាវជ្រាវរកមេខ្យល់ និងដោយមានការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឲ្យកម្លាំងសមត្ថកិច្ច ធ្វើការអប់រំចុះកិច្ចសន្យា និងបានឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


