ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ៧នាក់ ដែលមកពីខេត្តសមុទ្រប្រាកាន បម្រុងលបឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជា
ប្រទេសថៃ ៖ ជនជាតិថៃចំនួន ៧ នាក់ ដែលក្នុងនោះមានប្រុស ៥ នាក់ និងស្រី ២ នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែន ខណៈដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុច ឃុំម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា។

ពួកគេ បានអះអាងថា ពួកគេបានទាក់ទងការងារជាបុគ្គលិកកាស៊ីណូ អនឡាញ ក្នុងប្រទេសកម្ពុជា តាមរយៈផេកហ្វេសប៊ុក ទើបពួកគេនាំគ្នាជិះរថយន្តមកពីខេត្តសមុទ្រប្រាកាន មកចុះនៅស្រុកអារញ្ញប្រាថេត ហើយក៏មានរថយន្តតួរីស ពណ៌ស មកទទួល ដោយដឹកយកទៅទម្លាក់ត្រង់បរិវេណ ឃុំម៉ាកម៉ុន ដើម្បីដើរឆ្លងព្រំដែន។

ឯការលបឆ្លងដែននេះគឺ ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញដោយទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ប៉ុន្តែមិនទាន់បានទៅដល់ផងត្រូវសមត្ថកិច្ចចាប់ខ្លួនទៅហើយ។

បច្ចុប្បន្នជនជាតិថៃទាំង ៧ នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


