ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួងមហាផ្ទៃតែងតែបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយគ្មានការរើសអើងចំពោះឋានៈបុគ្គលឬប្រភេទបទល្មើសណាមួយឡើយ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា ក្រសួង តែងយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវតួនាទីភារកិច្ចរបស់ខ្លួន ដោយគ្មានការរើសអើងចំពោះ ឋានៈបុគ្គល នៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយឡើយ ក្នុងគោលដៅធ្វើយ៉ាងណារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋគ្រប់រូប។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនេះបានធ្វើឡើងបន្ទាប់ពី ថ្មីៗនេះ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូច បានស្នើក្រសួងមហាផ្ទៃឲ្យមានចំណាត់ការផ្លូវច្បាប់ លើបទល្មើស និងអំពើមិនគប្បីនានា ដែលប្រព្រឹត្តដោយបុគ្គលមានធនធាន និងមន្ដ្រីរាជការសាធារណៈមួយចំនួន ក្នុងរយៈពេលកន្លងមក ព្រមទាំង ស្នើឲ្យមានអន្ដរាគមន៍សំដៅលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព និងវប្បធម៌បន្ទោសជនរងគ្រោះ ដើម្បីគាំពារដល់ស្ដ្រី និងយុត្តិធម៌សង្គម។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៤ ឧសភានេះ បានបញ្ជាក់ថា «ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវតួនាទីភារកិច្ច និងការទទួលខុសត្រូវ នៅក្នុងដែន សមត្ថកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដោយគ្មានការរើសអើងចំពោះ ឋានៈបុគ្គលនៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយនោះឡើយ ក្នុងគោលដៅធ្វើយ៉ាងណាខិតខំថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនបានល្អប្រសើរ ក្នុងន័យ រួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព »។
អ្នកនាំពាក្យបានបន្ដថា រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធនឹងពលរដ្ឋទូទៅក្តី ឬកងកម្លាំងអនុវត្ត ច្បាប់ក្តី ក្រសួងមហាផ្ទៃ តែងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ឬយោគយល់នោះឡើយ ជាក់ស្ដែងក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន ដែលត្រូវបានផ្តន្ទាទោស ក៏មានអតីតមន្ត្រីជាន់ខ្ពស់ជាច្រើន ផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បានបន្តយកចិត្តទុកដាក់ និងអនុវត្ត យ៉ាងម៉ឺងម៉ាត់ចំពោះរាល់ករណីដែលពាក់ព័ន្ធនឹងអំពើល្មើស ការប្រើប្រាស់តួនាទីបំពានសិទ្ធិអំណាច និង ការប្រព្រឹត្តមិនគប្បីរបស់មន្ត្រីរាជការ ឬកងកម្លាំងអនុវត្តច្បាប់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់ បទបញ្ញត្តិ និងលក្ខន្តិកៈនានាជាធរមាន តាមរូបភាពជាព្រមាន ការដាក់ពិន័យ ការបន្ថយឋានន្តរស័ក្តិ ការដកហូតមុខតំណែង និងការផ្តន្ទាទោសដោយស្ថាប័នតុលាការជាដើម។
ជាងនេះទៀត រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធនឹងពលរដ្ឋទូទៅក្តី ឬកងកម្លាំងអនុវត្តច្បាប់ក្តី ក្រសួងមហាផ្ទៃ តែងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ឬយោគយល់នោះឡើយ ជាក់ស្ដែងក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន ដែលត្រូវបានផ្តន្ទាទោស ក៏មានអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនផងដែរ។
លើសពីនេះទៀត តាមរយៈការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ទោះបីជាប្រឈមមុខនឹងស្ថានភាពនៃជំងឺកូវីដ-១៩ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ នៅតែបន្តខិតខំ និងមានការប្តេជ្ញាចិត្តយ៉ាងមោះមុត បំពេញបេសកកម្មតស៊ូបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបានស្មើនឹង ៩០% នៃចំនួនបទល្មើសដែលកើតឡើង ព្រមទាំងបានម្ចាស់ការ និងសហការបញ្ជូនករណីបទល្មើសទៅតុលាការ ចំនួន២,៩៤០ករណី មនុស្ស៤,២២៧នាក់ ក្នុងនោះ ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ២៨០ករណី មនុស្ស ២៩០នាក់ផងដែរ៕
ដោយ ៖ សំអឿន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


