Connect with us

ព័ត៌មានជាតិ

ក្រោយ​វត្ត​សំបួរ​មាស សម្ងំ​​ជក់ថ្នាំក្នុង​បន្ទប់ សមត្ថកិច្ច​​ចុះទៅ​ទាំងយប់​ ចាប់​បាន​ទាំងប្រុស​ទាំងស្រី

បានផុស

នៅ

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌសែនសុខទទួលបន្ទុកផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ បាន​ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យមាន​ប្រុស​មាន​ស្រីចំនួន៥នាក់ ដកហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែងក្រោយវត្តសំបួរមាស ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននឹងចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់នេះ កម្លាំងនគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវតាមដានជាយូរមកហេីយនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ​ បន្ទាប់មកជនសង្ស័យក៏សម្ងំនៅក្នុងមូលដ្ឋានខណ្ឌដង្កោ​ ទេីបកម្លាំងចុះសហកាជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ចុះបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ក្នុងនោះមាន(ស្រី២នាក់) និងហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន ៥ នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម