ព័ត៌មានជាតិ
ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យករណីឃាតកម្ម
សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវប៉េតុង ទល់មុខផ្សារបឹងទំពុន ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភិនភាគសពបុរសរងគ្រោះ មានមាឌធំល្មម អាយុប្រមាណ ៣០ ឆ្នាំ មានសភាពរងរបួសបែកក្បាល និងបាក់ជើង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះ បានឱ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាត្រយប់មិញ ឮសូរសំឡេងស្រែកប្រទូសរ៉ាយគ្នាផងដែរ ។ លុះព្រឹកឡើង ក៏ប្រទះឃើញមានសពដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។

សពបុរសខាងលើ ពុំមែនជាពលរដ្ឋក្នុងតំបន់ឡើយ ព្រោះកន្លងទៅពុំធ្លាប់ដែលឃើញ និងស្គាល់ឡើយ។
យ៉ាងណាមិញ បច្ចុប្បន្នសពពុំទាន់ធ្វើការពិនិត្យវិច្ច័យឡើយ ដោយសមត្ថកិច្ចរង់ចាំក្រុមគ្រូពេទ្យធ្វើសំណាកតេស្តរកមេរោគកូវីដ១៩ជាមុនសិន។ នៅជុំវិញកន្លែងកើតហេតុ មានការចោមរោមមើលយ៉ាងច្រើនពីសំណាក់បងប្អូនពលរដ្ឋរស់នៅក្បែរតំបន់កើតហេតុ។

ករណីខាងលើនេះ ពុំទាន់ដឹងថា ជាករណីវាយប្លន់សម្លាប់ ឬក៏គំនុំឡើយ ខណៈកម្លាំងសមត្ថកិច្ចចម្រុះកំពុងពិនិត្យស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាពជុំវិញតំបន់កើតហេតុខាងលើ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


