Connect with us

ព័ត៌មានជាតិ

ប៉ុន្មានថ្ងៃ​មុន ក្មេង​ស្រី​ម្នាក់​​​​ជិះ​ម៉ូតូ​មិន​ពាក់មួក​ ជ្រេ​ពេញ​​ផ្លូវ​ សមត្ថកិច្ច​​​ហៅ​មក​សាកសួរ

បានផុស

នៅ

ថ្មីៗ​នេះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ចែករំលែក​នូវ​រូបភាព​ឃ្លី​ប​វី​ដេ​អូ​ ក្មេងស្រី​ម្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​បើក​ជ្រេ​ពេញ​ផ្លូវ​ បង្ក​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចាប់អារម្មណ៍​ និង​សម្តែង​ការ​ហួសចិត្ត​ចំពោះ​សកម្មភាព​មួយ​នេះ​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​ដាក់​បទ​បញ្ជា​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ ដែល​មាន​លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ ជា​អធិការ​នគរបាល​ស្រុក​ ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​។

​នា​រសៀល​ថ្ងៃ​ទី​២៧​ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ នេះ​សមត្ថ​កិច្ច​នគរបាល​ស្រុក​មោងឫស្សី​បាន​ស្វែងរក​ឃើញ​សាមីខ្លួន​ដែល​ជា​ក្មេង​ស្រី​ មាន​អាយុ​ទើប​តែ​១៥​ឆ្នាំ​ រស់នៅ​ស្រុក​មោងឫស្សី​ ជា​អ្នក​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​ពី​ថ្ងៃមុន​។​ ក្រោយ​ពី​បាន​ទទួលស្គាល់​នូវ​កំហុសឆ្គង​ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​អប់រំ​ណែនាំ​ ឱ្យ​បញ្ឈប់​សកម្មភាព​បែប​នេះ​ទៀត​ និង​បាន​ប្រគល់​ជូន​អាណាព្យាបាល​អប់រំ​នៅ​មូល​ដ្ឋា​ន​បន្ត​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម