ព័ត៌មានជាតិ
រន្ទះបាញ់ប្រហារ ក្រុមការងារចុះវាសវែងផ្លូវ ស្លាប់៣នាក់ ខណៈសុំផ្ទះអ្នកភូមិជ្រកភ្លៀង
ខេត្តកំពង់ធំ៖ ក្រុមការងារចុះវាសវែងផ្លូវ ត្រូវបានរន្ទះបាញ់ប្រហារ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត៣នាក់ និងរបួសធ្ងន់ស្រាលចំនួនប្រាំនាក់ខណៈមេឃកំពុងភ្លៀង បានសុំផ្ទះអ្នកភូមិជ្រក។

ហេតុការណ៍នេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្ទះចាំចំការមួយកន្លែងរបស់ម្ចាស់ឈ្មោះ យ៉ុង ណូ ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅតំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជនរងគ្រោះ ទី១.ឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់់) ទី២.ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់់) ទី៣.ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ(ស្លាប់់) ទី៤.ឈ្មោះ សួស គីម ភេទប្រុស អាយុ៥៨ឆ្នាំ (របួសស្រាល) ទី៥.ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ៦៧ឆ្នាំ (របួសស្រាល) ទី៦.ឈ្មោះ ធួក និល ភេទប្រុស អាយុ៥៨ឆ្នាំ (របួសធ្ងន់) ទី៧.ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ(របួសធ្ងន់) និងទី៨.ឈ្មោះ ខន ខាន់ ភេទប្រុស (រងរបួសស្រាល)រស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ កោសល្យវិច័យ នៅចំនុចផ្ទះខាងលើ ក្រោយមកក៏បាន ប្រគល់ឲ្យសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសត្រូវបាន ដឹកទៅព្យាបាលនៅមណ្ឌលសុខភា៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


