ព័ត៌មានជាតិ
ស្លាប់ម្នាក់ រងរបួស៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ
កំពត៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង នៅលើដងផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ។

គ្រោះថ្នាក់នេះ បានកើតឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១ និង០០នាទី រំលងអាធ្រាត ស្ថិតនៅចំនុចភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ចន្លោះបង្កោលគីឡូម៉ែត្រ១៣៧-១៣៨ លើផ្លូវជាតិលេខ៣ ក្នុងទិសដៅទិសដៅផ្ទុយគ្នា រវាងរថយន្តនិងម៉ូតូ។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាដូចខាងលើ មានរថយន្តម៉ាក សាំយ៉ុង ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2162 បើកបរដោយឈ្មោះ ទង វិច្ឆិកា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្ងា ឃុំអង្គប្រាសាទស្រុកគិរីវង្សខេត្តតាកែវមានអ្នករួមដំណើរ២នាក់ ១. ឈ្មោះ នូវ រ៉ា ភេទស្រីអាយុ ៤០ ឆ្នាំ ត្រូវជាម្តាយអ្នកបើកបររស់នៅភូមិឃុំជាមួយគ្នា ។ ២. ឈ្មោះ គឹម ហេង ភេទស្រីអាយុ ៤២ ឆ្នាំ រស់នៅភូមិក្រាំងរំដេង ឃុំស្រែជា ខាងត្បូងស្រុកដងទង់ខេត្តកំពត អ្នកទាំង ៣ រងរបួសស្រាល។

ដោយឡែក អ្នកស្លាប់ជិះម៉ូតូម្នាក់ឯងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1K-9729. ផលិតឆ្នាំ2017 មានឈ្មោះ យ៉ាន់ បូ រ៉េត ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ កំពត បានស្លាប់នៅកន្លែងកើតហតុភ្លាមៗ។
បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលភូមិថ្មី។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ
ចុចអាន៖ បញ្ហា Depression ធ្វើឲ្យយុវតីម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយបន្សល់ទុកត្រឹមពាក្យមួយម៉ាត់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


