Connect with us

ព័ត៌មានជាតិ

សង្ស័យ​ប្រពន្ធ​មាន​សហាយ លួច​ដាក់ GPS ក្នុង​រថយន្ត តាម​ទាន់​នៅផ្ទះ​សំណាក់​កំពុង​ឡើង​ឋានសួគ៌​

បានផុស

នៅ

រឿងរ៉ាវ​អំពើ​ផិតក្បត់​មួយ​បានកើត​ឡើង បន្ទាប់ពី​បុរស​ម្នាក់​ដាក់​ការសង្ស័យ​លើ​ប្រពន្ធ​ថា​ លួចលាក់​មាន​ស​ហាយ ក៏​លួច​ដាក់ប្រព័ន្ធ GPS តាម​រថយន្ត​របស់​ស្ត្រី​ជា​ប្រពន្ធ លុះ​ចុងក្រោយ​ក៏​ទាន់​កំពុង​ឡើង​ឋាន​សួគ៌​ជាមួយ​បុរស​ជា​ស​ហាយ​ស្មន់​នៅផ្ទះ​សំណាក់​មួយកន្លែង យីហោ « សេង​ឆេង » ស្ថិត​ក្នុង​ភូមិ​កំពង់​សំណាញ់ ​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ល្ងាច​ថ្ងៃទី ​២៩ ខែឧសភា ឆ្នាំ​ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ជា​ប្តី​មានឈ្មោះ​ សេង ឈិន ភេទ​ប្រុស អាយុ ៤១ ​ឆ្នាំ ទីលំនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ​លក់​គ្រឿងសំណង់​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ មានឈ្មោះ ជ​សៀក​មួយ ភេទ​ស្រី អាយុ​ ៣១​ ឆ្នាំ ស្នាក់នៅ​រួមរស់​ជាមួយ​បុរស​ជា​ប្តី មានមុខ​របរ​លក់​គ្រឿងសំណង់។ ដោយឡែក​ បុរស​ជា​ស​ហាយមានឈ្មោះ ជា ជំនិត ភេទ​ប្រុស អាយុ ​៤២ ​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែកព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុខរបរ​លក់​គ្រឿងសំណង់។​

យោងតាម​ប្រភពព័ត៌មានឲ្យដឹងថា បុរស​ជា​ប្តី​បានរួម​រស់នៅ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​អស់​រយៈពេល​ ១២ ​ឆ្នាំ​កន្លង​ទៅហើយ ដោយបាន​រៀបការ​តាម​ប្រពៃណី​ពេញ​ច្បាប់ និង​បាន​បន្សល់​នូវ​កូនប្រុស-​ស្រី ​៣​ នាក់ ។ លុះ​មួយ​រយៈ​កាល​ក្រោយ​ទៅនេះ ចំណង​ប្តី​ប្រពន្ធ​អ្នក​ទាំង​ ២ ចេះតែ​ឧស្សាហ៍​រកាំរកុះ ពោល​គឺឈ្លោះប្រកែក​គ្នា​ញឹក​ញ៉ាប់ ជាហេតុ​ធ្វើឲ្យបុរស​ជា​ប្តី​កើត​ចិត្ត​សង្ស័យថា​ ប្រពន្ធ​មាន​ស​ហាយ​ស្មន់ ព្រោះ​ការរស់នៅ​ជាមួយគ្នា​ប្រមាណ ​១២ ​ឆ្នាំ​កន្លងទៅ ពុំ​សូវ​មាន​រឿងរ៉ាវ​ឈ្លោះប្រកែក និង​មាន​អ្វី​ខុស​ប្លែក​នឹង​គ្នា​ឡើយ ប៉ុន្តែ​មួយ​រយៈក្រោយ​បែរជា​មាន​ញឹក​ញ៉ាប់​រហូត។

ដោយ​កើត​មាននូវ​ចិត្ត​សង្ស័យ មិន​ទុកចិត្ត​លើ​ស្ត្រី​ជា​ប្រពន្ធ បុរស​ជា​ប្តី​បាន​យក​រថយន្ត​របស់​ស្ត្រី​ជា​ប្រពន្ធ​ម៉ាក ford ពណ៌​ស ស៊េរី​ឆ្នាំ​ ២០២១ ពាក់​ស្លាកលេខ កម្ពុជា CHSM7798 យកទៅដាក់ប្រព័ន្ធ GPS ដោយ​ពុំ​ប្រាប់​ស្ត្រី​ជា​ប្រពន្ធ​ឲ្យបាន​ដឹងខ្លួន​មុន​ឡើយ។

ប្រភព​បន្ត​ឲ្យដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ គឺ​ថ្ងៃទី ​២៩ ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ប្តី​ថា​ ជូន​ម្តាយ​ទៅ​លេង​ស្រុកកំណើត។ លុះ​ពេលនោះ បុរស​ជា​ប្តី​ក៏បាន​បើករថយន្ត​តាម​រថយន្ត​ស្ត្រី​ជា​ប្រពន្ធ តាមរយៈ​ប្រព័ន្ធ GPS ក៏​តាម​ទាន់​ស្ត្រី​ជា​ប្រពន្ធ​កំពុង​ដេក​ក្នុង​បន្ទប់​ផ្ទះសំណាក់​ជា​មួយ​សហាយ​ស្មន់ នៅ​ក្រុង​តាខ្មៅ​តែម្តងទៅ។​

ភ្លាមៗ​បន្ទាប់ពី​តាម​ទាន់​ស្ត្រី​ជា​ប្រពន្ធ​ហើយ​នោះ បុរស​ជា​ប្តី​បាន​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​មូល​ដ្ឋានឲ្យចុះមក​ធ្វើការ​ឃាត់ខ្លួន​អ្នក​ទាំង ​២​ ពាក់ព័ន្ធ​នឹង​អំពើផិតក្បត់។ ក្នុងការ​ឃាត់ខ្លួន​អ្នក​ទាំង ​២ សមត្ថកិច្ច​ដកហូតរ​ថ​យន្ត​ម៉ា​កហ្វត​មួយគ្រឿង​របស់​ស្ត្រី​ជា​ប្រពន្ធ និង​ទូរសព្ទដៃ ​២​ គ្រឿង ដែលជា​ទូរសព្ទ​អ្នក​ទាំង​ ២​ ប្រើ​សម្រាប់​ទាក់ទង​ស្នេហា​គ្នា​កន្លងទៅ។

យ៉ាងណាមិញ ក្រោយពីបញ្ជូនខ្លួនមកដល់អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ប្ដីប្រពន្ធទាំងពីរសម្រេចធ្វើការលែងលះគ្នា ដោយចែកទ្រព្យសម្បត្តិ និងកូន​ដោយមិនមានការប្ដឹងផ្ដល់គ្នានោះទេ៕

អត្ថបទ ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម