ព័ត៌មានជាតិ
អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ
លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ និងកំពុងជួបពិភាក្សាការងារជាមួយមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោកស្រី នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២២០២១នេះ។
លោកស្រី Wendy R. Sherman បានសរសេរថា “ពិតជាល្អណាស់ ដែលបានជួបជាមួយសមាជិកក្រុមអាមេរិក និងកម្ពុជា ដែលមិនគួរឱ្យជឿនៅទីនេះ នៅ @USEmbPhnomPenh។ ខ្ញុំត្រូវបានលើកទឹកចិត្ត ដោយការងារ ដែលអ្នក និងក្រុមរបស់អ្នកធ្វើរាល់ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា”។
សូមបញ្ជាក់ថា តាមគម្រោងលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងអញ្ជើញបំពេញមកទស្សនកិច្ចរយៈពេល១ថ្ងៃនៅកម្ពុជា ហើយប្រធានបទនៅក្នុងដំណើទស្សនកិច្ចនេះ នឹងផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “តាមកំណត់ទូតពីស្ថានទូតអាមេរិក ផ្ញើមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា លោកជំទាវ Wendy Sherman គ្រោងមកកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ២០២១។ ប្រធានបទ ដែលអាចលើកយកមកពិភាក្សា ផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-សហរដ្ឋអាមេរិក”។
បើតាមលោក កុយ គួង តាមគម្រោងនៅក្នុងដំណើទស្សនកិច្ចនេះ លោកស្រី Wendy Sherman គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយជាទស្សនកិច្ចរយៈពេលមួយថ្ងៃ។
គួររំលឹកថា ដំណើទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman ដែលគ្រោងនឹងមកកម្ពុជានេះ ស្ថិតនៅក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកស្រីរយៈពេល១០ថ្ងៃ នៅក្នុងប្រទេសជាច្រើនទៀត ដូចជាប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និងរដ្ឋហាវ៉ៃ ដោយចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែឧសភា។
ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍នេះ លោកស្រីនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងដោះស្រាយបញ្ហាទ្វេភាគី និងតំបន់មួយចំនួន ដែលរួមមាន ទាំងកិច្ចប្រឹងប្រែង ដើម្បីជំរុញឱ្យយោធាប្រទេសមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងស្តារប្រទេសនេះឡើងវិញទៅកាន់មាគ៌ានៃប្រជាធិបតេយ្យ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


