Connect with us

ព័ត៌មានជាតិ

ចំណូល​ពីការលក់បណ្ណ​ចូលទស្សនារមណីយដ្ឋាន​អង្គរទទួលបានជាង១៩ម៉ឺនដុល្លារ ក្នុងរយៈពេល៥ខែដំបូង

បានផុស

នៅ

​រយៈពេល៥ខែ ឆ្នាំ២០២១ គ្រឹះស្ថានអង្គរ​​លក់​បណ្ណចូលទស្សនា​រមណីដ្ឋានអង្គរ​បាន​ចំនួន៤,៧៧៤នាក់ ដោយទទួលចំណូល១៩៧,២០៨ដុល្លារ ​ធ្លាក់ចុះ​៩៨.៩១ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន​ នេះបើយោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយ​នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក សម្រាប់​ចំណូលពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរក្នុងខែឧសភា ឆ្នាំ២០២១ ​បានត្រឹមតែ ៩,៩៩២ដុល្លារប៉ុណ្ណោះ ​ ​ធ្លាក់ចុះ​​៨៦.​១៣ភាគរយ ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន​​។ យោងតាមក្រសួងទេសចរណ៍ ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥ នាក់។

គួរបញ្ជាក់ថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

អត្ថបទ៖ កោះកែវ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម