Connect with us

ព័ត៌មានជាតិ

ផាកពិន័យអ្នកលក់មាន់ម្នាក់នៅផ្សារបន្លែច្បារអំពៅចំនួន២០ មុឺនរៀល ដោយសារអត់ពាក់ម៉ាស់

បានផុស

នៅ

ពុំមែនលេងសើចទេដែលរាល់ថ្ងៃគេចេះតែនិយាយថា អ្នកមិនពាក់ម៉ាស់ត្រូវផាកពិន័យនោះឥឡូវជួបហើយ។ ជាក់ស្តែងនៅវេលម៉ោង១០ព្រឹកថ្ងៃទី២ខែមិថុនានេះ គណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានចាប់ផាកពិន័យទៅលើស្ត្រីម្នាក់ឈ្មោះ ជួប ទូច អាយុ៦០ឆ្នាំរស់នៅភូមិគ្រោះ ឃុំពោធិរៀង ស្រុកបាទី ខេត្តតាកែវ ដែលជាអ្នកយកមាន់មកលក់ក្នុងផ្សារហើយពុំបានពាក់ម៉ាស ការពារនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីលោក សាន់ ប៊ុនណា ប្រធានគណះកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មី ថា លោកពិតជាបានចាប់ផាកពិន័យទៅលើស្ត្រីខាងលើចំនួន២០មុឺនរៀលពិតប្រាកដមែនព្រោះតែគាត់ចូលមកលក់មាន់ក្នុងផ្សារមិនពាក់ម៉ាស។ហើយបើសិនជាមិនអនុវត្តន៍ច្បាប់ដែលសភាអនុមត្តទៅហើយតើមានពេលឯណាអនុវត្ត។

លោក ប្រធានគ្រប់គ្រងផ្សារបន្តថាពីដំបូងគាត់បានប្រកែកមិនព្រមបង់ប្រាក់ផាកពិន័យនោះឡើយព្រោះគាត់ទើបនិងលក់មានបានទើប៤មុឺនរៀលប៉ុន្តែក្រោយមកទើបគាត់យល់ព្រមហើយបានធ្វើកិច្ចសន្យានៅចំពោះមុខគណះកម្មការគ្រប់គ្រងផ្សារបន្លែដោយមានខ្លឹមសារថា នាងខ្ញុំឈ្មោះ ជួប ទូច មុខរបរលក់មាន់ សូមសន្យាថា អនុវត្តន៍ពាក់ម៉ាសទាំងការធ្វើដំណើរនិងពេលលក់ដូរ។ពិសេសសូមគោរពអនុវត្តន៍នូវវិធាន ការ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។

នេះជាលើកទី១ហើយដែលអាជ្ញាធរចាប់ផ្តើមអនុវត្តន៍នូវវិធានការដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត។ក្នុងនោះលើកទី១ត្រូវពិន័យ២០មុឺនរៀលហើយបើនៅបន្តលើកទី២ត្រូវពិន័យមួយលានរៀលឯណោះ។

គួរបញ្ជាក់ថា កន្លងមកក្រុមសន្តិសុខផ្សារបន្លែច្បារអំពៅដែលមានទីតាំងស្ថិតក្នុងភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញត្រូវបានស្ត្រីម្នាក់យកស្បែកជើងគប់ក្បាលដោយគ្រាន់តែសន្តិសុខសុំឲ្យពាក់ម៉ាស។ប៉ុន្តែចាប់ពីពេលនេះតទៅលែងយោគយល់ហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម