Connect with us

ព័ត៌មានជាតិ

ដំណាំកញ្ឆា៩ទីតាំងទៀត​ត្រូវបានកម្លាំងនគរបាលស្រុកគីរីវង់ដុតបំផ្លាញ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​៧និង​៣០​នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុកគិរីវង់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១២ ឡើងលើ​ភ្នំ​រុករក និង​កាប់​ ដុតបំ​ផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់បាន​ចំនួន៩​ទីតាំង អាង​ស្តុក​ទឹក​ចំនួន៦​អាង។ ដំណាំកញ្ឆាដែលជនខិលខូចលួចដាំ និងកាប់បំផ្លាញ​ត្រូវបានរកឃើញនៅ​ចំណុច​ដុប​កំរ៉ែ​ង ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ដែលមាន​ផ្ទៃដី​ប្រមាណ​៣៨១២​ម៉ែត្រការ៉េ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យកមក​ផ្តន្ទា​ទោស​តាមផ្លូវ​ច្បាប់​ផងដែរ។​

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី៣១ ខែ​ឧសភា​ ឆ្នាំ២០២១ កន្លងទៅ កម្លាំងនគរបាលស្រុកគីរីវង់ ក៏វបាន​ចុះ​កាប់ និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ដែលជនខិលខូចលួចដាំបានចំនួន៨ទីតាំង និងអាង​ស្តុកទឹកចំនួន៥ នៅចំណុចដុបថ្មចង្ក្រាន ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ដែលមាន​ផ្ទៃដី​២៧៣២​ម៉ែត្រការ៉េផងដែរ៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម