ព័ត៌មានជាតិ
បញ្ជូនជនដៃដល់កាប់សម្លាប់ជនរងគ្រោះនៅផ្លូវជាតិលេខ២ មកតុលាការ
ជនដៃដល់កាប់សម្លាប់គ្នាដោយកាំបិតបុ័ងតោឈ្មោះ សុខ ហៃ ហៅ យ៉ាវ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិវៀតណាម ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ។
មុនពេលចាប់ខ្លួន ជនដៃដល់មានទីលំនៅផ្ទះជួលផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងធ្វើសោរ ( គ្មានផ្ទុកសារធាតុញៀន) ។

ករណីឃាតកម្ម (ប្រើកាំបិតបុ័ងតោដេញកាប់បណ្តាលឲ្យម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់) កើតហេតុថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី នៅចំណុចមុខការដ្ឋានបូមខ្សាច់ លើផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងមាស(ស្លាប់) ។
ក្នុងពេលចាប់ខ្លួនឃាត ក សមត្ថកិច្ចដកហូតកាំបិតបុ័ងតោ ដងដែកចំនួន១ដើម ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨០៩៧០៧១ ពាក់ស្លាកលេខ ភ្នំពេញ 1O 4408 (ជារបស់ជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ) ។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី ជនរងគ្រោះឈ្មោះ គីម សុខខឿន ហៅ ទ្រឹង បានជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GN 2249 មកឌុបស្ត្រី ជាសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ (ត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងតាំ) មកឈប់និយាយគ្នា នៅមុខហាងសាំងកាល់តិច ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពីរឿងសុំចែកផ្លូវគ្នា ទន្ទឹមនោះជនសង្ស័យចំនួន២នាក់ឈ្មោះ ង្វៀង យ៉ាំងតាំ និង ឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O 4408 មកឈប់ក្បែរ ហើយជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះពីលើម៉ូតូដើរចូលទៅសួរនាំក៏មានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានដកកាំបិតបុ័ងតោចំនួន១ដើម កាប់ទៅលើជនរងគ្រោះឈ្មោះ គីម សុខខឿន បណ្តាលឲ្យរបួសដៃខាងឆ្វេង ហើយជនរងគ្រោះបានហៅសង្សារឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយរត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ (ឆ្ពោះទៅទិសដៅស្ពានអាកាសក្បាលថ្នល់) ។ ភ្លាមនោះជនសង្ស័យទាំង០២នាក់ឈ្មោះ ង្វៀង យ៉ាំងតាំ និងឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចមុខការដ្ឋានបូមខ្សាច់ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ម៉ូតូជនរងគ្រោះបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវធ្វើឲ្យជនរងគ្រោះឈ្មោះ គីម សុខខឿន ដួលបោកប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់។ ក្នុងពេលនោះជនសង្ស័យឈ្មោះ សុខ ហៃ ហៅ យ៉ាវ បានចុះទៅកាប់ជនរងគ្រោះចំនួន១កាំបិតបន្ថែមទៀតត្រូវចំចង្កេះខាងឆ្វេង ចំណែកជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងតាំ បានទៅនាំស្ត្រីជាប្អូនថ្លៃឈ្មោះ ង្វៀង ធីង៉ុក ហៅ ល័ក្ខ ឲ្យឡើងជិះម៉ូតូជាមួយគេចខ្លួនបាត់។ លុះមកដល់វេលាម៉ោង២១និង០០នាទីថ្ងៃដដែល ឈ្មោះ បាវ ស្រី ភេទស្រី (ជាម្តាយរបស់ជនរងគ្រោះ) បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

លុះមកដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ហៃ ហៅ យ៉ាវ នៅចំណុចផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្សពួកជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងតាំ បានរត់គេចខ្លួនបាត់ហើយ ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


