Connect with us

ព័ត៌មានជាតិ

ម៉ោង​ជិត ៦ល្ងាច ​សព​កម្មកររអិលជើងធ្លាក់ចូលទឹកសមុទ្រ រកឃើញ​មក​ទើរ​អណ្តែតក្បែរ​ផែ​ប្រេង​ក្រុមហ៊ុន LHR

បានផុស

នៅ

ព្រះសីហនុ៖ កម្មករទូកនេសាទម្នាក់ ដែលរអិលជើងធ្លាក់ទឹកកាលពីព្រឹកថ្ងៃទី៥ខែមិថុនា ម្សិលមិញនេះ ពេលនេះសាកសពត្រូវគេរកឃើញហើយ ដោយសាពបានអណ្តែតរសាត់មកក្បែរចំនុចក្បាលស្ពានជាប់ផែប្រេងក្រុមហ៊ុន LHR នៅម៉ោង១៧និង៤០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ សាកសពត្រូវបានប្រជាពលរដ្ឋនេសាទស្រង់ឡើងគោកនៅ​ចំណុច​ចំការដូងស្ថិតនៅ ក្រុម៥ ភូមិ២ ឃុំកំពេញ ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា យោងតាមលទ្ធផលធ្វើកោសល្យវិច័្ចយ របស់អធិការនគរបាលស្រុកស្ទឹងហាវបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឈ្លក់ទឹកពិតប្រាកដមែន ហើយករណីនេះបណ្តាលមកពីការធ្វេសប្រហែស។ បច្ចុប្បន្ន សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរម្លឹកថា កម្មករទូកនេសាទសមុទ្រប្រភេទមងអូសម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងទឹកសមុទ្របានកើត​ឡើង​នៅ​វេលា​ម៉េាង៥ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំនុច ដាវលេខ ៤៥/ ៩០០និង ៣៥ /៩០០ នៅក្នុងភូមិ០១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទូកនេសាទរួមក្រុមទូកនេសាទផ្សេងទៀត បាននាំគ្នាចេញស្វែងរុករកជនរងគ្រោះភ្លាម​ តែ​រក​មិន​ឃើញ។ ជនរងគ្រោះ​មាន​ឈ្មោះ មាន់ តេន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅស្ថិតនៅភូមិ ឈើទាលរាំ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត៕        

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម