ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន រំពឹងថា រាជធានីភ្នំពេញ នឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខែកក្កដាខាងមុខ
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩)បានរំពឹងថា នៅរាជធានីភ្នំពេញ នឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខែកក្កដាខាងមុខ ខណៈបច្ចុប្បន្នចាក់ជូនពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានចំនួន១១ខណ្ឌ ហើយក្នុងចំណោមខណ្ឌទាំង១៤ហើយមានខណ្ឌខ្លះបានចាក់រួចរាល់និងខណ្ឌខ្លះទៀត កំពុងដំណើរការចាក់នៅឡើយ។
លោកស្រី បានមានប្រសាសន៍បានប្រាប់កម្ពុជាថ្មីថា «ខ្ញុំរំពឹងថានឹងអាចចាក់អស់គ្រប់បុគ្គល ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញ សម្រាប់ដូសទី១ នៅដំណាច់ខែមិថុនានេះ ហើយឈានទៅបញ្ចប់ការចាក់ដូសទីពីរនៅខែកក្កដាខាងមុខនេះហើយ។ បើតាម លោក ស្រី ឱ វណ្ណឌីន ចាប់ពីថ្ងៃទី១០ ខែមិថុនាស្អែកនេះតទៅ យុទ្ធនាការចាក់វ៉ាក់សាំងនឹងបន្តនៅខណ្ឌចំនួន៣ទៀតដែលនៅសេសសល់ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ។
យោងតាមសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ខណ្ឌដូនពេញ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលជាខណ្ឌនៅសេសសល់ចុងក្រោយសាលារាជធានីភ្នំពេញ នឹងចាក់សម្រាប់ដូសទី១ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែមិថុនា និងសម្រាប់ដូសទី២ចាប់ពីថ្ងៃទី២៥ ខែមិថុនាដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងចំនួន១៤កន្លែងផ្សេងៗ។ លោក ស្រី ឱវណ្ណឌីន បាន បន្ថែមទៀតថា នៅថ្ងៃស្អែកនេះដែរគ.វ.ក១៩ក៏នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ ហើយបន្ទាប់មកទៀតគ្រោងចាក់ជាបន្តបន្ទាប់ទៀតដល់ខេត្ត ដែលមានការប្រឈមនឹងជំងឺកូវីដ១៩ និងមានរោងចក្រសហគ្រាសច្រើន។


គួរបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាង៧លានដូសហើយសម្រាប់ចាក់ជូនដល់ពលរដ្ឋគោលដៅប្រមាណ១០លាននាក់ ក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់៤លាន៥០ម៉ឺនដូស វ៉ាក់សាំងប្រភេទស៊ីណូហ្វាម២លាន២សែនដូស និងវ៉ាក់សាំង កូវីសែនដែលផលិតដោយក្រុមហ៊ុនអាស្ត្រាហ្សេនេកា តាមរយៈគម្រោងកូវ៉ាក់ ៣២៤០០០ដូសហើយ បើគិតមកត្រឹមថ្ងៃទី០៨ មិថុនាឆ្នាំ២០២១ មានពលរដ្ឋកម្ពុជាចំនួន២៧៧០៤៣៧នាក់ស្មើនឹង២៧.៧០ភាគរយ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ ថ្មីចំនួន២០នាក់បន្ថែម និងជាសះស្បើយ៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



