ព័ត៌មានជាតិ
យុវជន២ក្រុមផឹកស៊ីឌឺដងដាក់គ្នា ទាញដបស្រាវាយគ្នាផ្អេីលភ្ញៀវរត់ជាន់ជេីងគ្នា
ក្រុមយុវជនក្មេងស្ទាវចំនួន២ក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងមួយកន្លែងយីហោ ផាំ ឃីន ស្ថិតក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណះពេលស្រវឹងរៀងៗខ្លួន ក៏ឌឺដងដាក់គ្នារហូតឈានទៅដល់ភាគីម្ខាងទាញដបស្រានិងកែវ ចាន ស្ទុះមកវាយប្រាវ បង្កការភ្ញាក់ផ្អេីលដល់ភ្ញៀវរត់ជាន់ជេីងគ្នា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៩យប់ ខែមិថុនា ឆ្នាំ២០២១ នេះ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញក្មេងស្ទាវចំនួន២ក្រុមផ្សេងគ្នា ដោយម្ខាងមានគ្នា៧ទៅ៨នាក់ និងម្ខាងទៀតមានគ្នាជាង១០នាក់ ហេីយបានចូលមកអង្គុយផឹកស៊ីនៅខាងក្នុងហាងយីហោ ផាំ ឃីន ខណះផឹកស៊ីស្រវឹងស្រឿងៗរៀងខ្លួន ភាគីទាំងសងខាងក៏ចេះតែអង្គុយមេីលមុខគ្នាទៅវិញទៅមក ។
ប្រភពដដែលបានបន្តថា បន្ទាប់មកយុវជនម្នាក់ក្នុងចំណោមភាគីខាង៧ទៅ៨នាក់ បានដេីរទៅបន្ទប់ទឹក ភ្លាមនោះភាគីម្ខាងទៀតក៏ដេីរទៅតាមក្រោយ រួចយកដៃដាក់លេីស្មាយុវជននោះនិងសួថា ហែងឌឺអញមែន? ហេីយក៏ទាញដបវាយប្រាវ ទេីបផ្អេីលពេញហាង នាំគ្នាគុបកែវ ចាន ទៅវិញទៅមក ធ្វេីឱ្យភ្ញៀវភ័យរត់ជាន់ជេីងគ្នា រួចភាគីម្ខាងក៏នាំគ្នាឡេីងម៉ូតូគេចខ្លួនបាត់អស់បន្សល់ភាគីម្ខាងនៅកន្លែងកេីតហេតុ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ និងនាំភាគីម្ខាងទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីទទួលពាក្យបណ្តឹង៕
អត្កបទ ៖ សុខា


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


