សន្តិសុខសង្គម
ផឹកស៊ីពីរនាក់ ទាស់សម្តីគ្នារហូតផ្ទុះហិង្សាទៅវិញទៅមក បណ្តាលឱ្យម្នាក់ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ
បុរស២នាក់ដែលត្រូវជាសាច់ថ្លៃនឹងគ្នាបានអង្គុយ ផឹកស៉ីតែ២នាក់ពេលស្រវឹងរៀងខ្លួនក៏ទាស់ពាក្យសម្តីគ្នារហូតកើតជាហឹង្សាទៅវិញទៅមកបណ្តាលឲ្យភាគីម្ខាងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យចំណែកភាគីម្ខាងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឆែម កែម ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ ដេត សារុំ ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។


តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតតាមការរៀបរាប់របស់បងប្អូនជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ នឹង ជនសង្ស័យជាសាច់ថ្លៃគ្នា ពួកគាត់ទាំងពីនាក់បានផឹកស៊ីជាមួយគ្នាតាំងពីម៉ោង៩ព្រឹក រហូតមកដល់ល្ងាចម៉ោង៦នឹង៥០នាទី ថ្ងៃខែឆ្នាំដដែលពួកគ្នាបានឈ្លោះប្រកែកគ្នា រឿងស្គាល់នាក់ធំនាក់តូចនៅកន្លែងការងារបន្ទាប់មកទៀត ពួកគាត់ទាំងពីរនាក់បានវាយគ្នាទៅវិញទៅមក(បាតដៃនិងដៃ) ហើយអ្នកភូមិនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាចាប់បំបែកពួកគាត់។ ក្រោយមកជនរងគ្រោះ បានជិះម៉ូតូទៅផ្ទះវិញនៅឯភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ពេលទៅដល់ផ្ទះជនរងគ្រោះបានប្រាប់អ្នកផ្ទះគាត់ថា គាត់បានវាយគ្នា ហើយគាត់មានអាការៈចុកៗដើមទ្រូង ហើយគាត់បានឱ្យក្រុមគ្រួសារជូនទៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ប៉ុន្តែពេលដែលទៅដល់ពាក់កណ្ដាលផ្លូវជនរងគ្រោះលែងមាត់ក ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ ជនរងគ្រោះមានជំងឺប្រចាំកាយផង ដោយមានជំងឺទឹកនោមផ្អែម និង លើកឈាម។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖សុខា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


