ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខក្រុមទាហានឈុត ស នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្ដម ហ៊ី ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យត រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមទាហានឈុត ស និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៧៨២នាក់ បានព្យាបាល ជាសះស្បើយ៣១៣នាក់ កំពុងសម្រាកព្យាបាល ៤៦១នាក់ និងស្លាប់៨នាក់។

ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមទាហានឈុត ស ក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវដែលកំពុងតែរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង ហើយមានការឆ្លងនិងស្លាប់មួយចំនួននៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងស្រុកព្រះស្ដេចដែលកំពុងតែមានអ្នកកើតនូវជំងឺកូវីដ១៩ ជាច្រើននាក់ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចនេះ ដោយជាលទ្ធផលក្រុមគ្រូពេទ្យរបស់យើងក៏បានខិតខំព្យាបាលរហូតដល់មានការជាសះស្បើយជាច្រើននាក់ផងដែរ។

ក្នុងនោះឯកឧត្តអភិបាលខេត្ត សូមផ្តាំផ្ញើដល់ក្រុមទាហានឈុត ស ទាំងអស់មិនត្រូវមានការបាក់ទឹកចិត្តក្នុងការព្យាបាលនៃជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋយើងនោះទេ។ ហើយប្រសិនបើមានបញ្ហាឬតម្រូវការចាំបាច់ណាមួយដែលត្រូវរាយការណ៍ដល់ខេត្ត ឯកឧត្ដមនឹងទទួលស្វាគមន៍គ្រប់ពេលវេលា។
ឯកឧត្ដមអភិបាលខេត្ត សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ អញ្ជើញមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេចទាំងអស់នេះ ត្រូវថែទាំសុខភាពដោយខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបចុះគ្រប់គ្រាន់។

លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច និងលោក អ៊ុង ចាន់ធឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ព្រះស្ដេច សូមថ្លែងអំណរអរគុណដល់ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ហ៊ឺ បាវី ដែលបានអញ្ជើញចុះសួរសុខទុក្ខក្នុងការលើកទឹកចិត្តដល់ក្រុមទាហានឈុត ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩នេះ។
លោកអភិបាលស្រុកបានលើកឡើងថា ឯកឧត្ដមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមការងារ តែងតែឧបត្ថម្ភគាំទ្រដល់ស្រុកព្រះសម្តេចជានិច្ច៕
អត្ថបទ ៖ សៅគ្រី




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


