ព័ត៌មានជាតិ
រដ្ឋាភិបាលគ្រោងរៀបចំសារមន្ទីរថ្មី ទុកដាក់យុទ្ធភណ្ឌស្រង់ពីកប៉ាល់លិចសម័យសង្គ្រាម
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតសារមន្ទីរ សម្រាប់ដាក់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចកាលសម័យសង្គ្រាមស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ។
គម្រោងបង្កើតសារមន្ទីរនេះ ត្រូវបានក្រសួងមហាផ្ទៃបើកកិច្ចប្រជុំអន្ដរក្រសួងសម្រាប់សិក្សា និងលើកគម្រោងនៅព្រឹកថ្ងៃទី១០មិថុនាឆ្នាំ២០២១ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្ដរក្រសួងនេះតាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ, មជ្ឍណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាមព្រមទាំងសមាជិក-សមាជិកា នៃក្រុមការងារអន្តរក្រសួងនេះផងដែរ។
មុននឹងរៀបចំសារមន្ទីរនេះ រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងមួយ ដែលក្រុមការងារនេះមានតួនាទីនិងភារកិច្ចសិក្សាស្វែងរកទីតាំងណាមួយ ឬមួយចំនួន សម្រាប់រៀបចំសារមន្ទីរដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រមូលបានពីកប៉ាល់ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល, សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ សម្រាប់ដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្រង់បានពីកប៉ាល់លិចសម័យសង្គ្រាមស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ។
ជាពិសេសនោះ ក្រុមការងារ ក៏ត្រូវរៀបចំរបាយការណ៍អំពីការរៀបចំសារមន្ទីរនេះ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ហើយក្នុងការអនុវត្តភារកិច្ចខាងលើ ក្រុមការងារត្រូវធ្វើសេចក្ដីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ដូចជាបំពេញការងារផ្សេងៗទៀតតាមការណែនាំពី សម្ដេចក្រឡាហោម ស ខេង និងប្រមុខរាជរដ្ឋាភិបាល។
លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ ធ្លាប់បានលើកឡើងថា កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាមាន៣ការដ្ឋានគឺការដ្ឋានទី១ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, កិច្ចដំណើរការដ្ឋានទី២ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថាក្នុងចំណោមប្រតិបត្តិការទាំង៣ការដ្ឋាននោះមានតែការដ្ឋានទី១ បានបិទបញ្ចប់ប្រកបដោយជោគជ័យដោយស្រង់គ្រាប់ដែលមិនទាន់ផ្ទុះជាង ១៦តោន និងសម្ភារសឹកមួយចំនួនទៀត។
លោក នាយឧត្តមសេនីយ៍ នាង ផាត បានបន្ថែមថាចំណែកប្រតិបត្តិការ នៅការដ្ឋានទី២-៣ បានកំពុងធ្វើប្រតិបត្តិការនៅឡើយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


