ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញបញ្ជាក់ពីព័ត៌មានដែលបង្ហោះតាមTik Tok គឺមិនពិតមិនពិត
អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់នៅព្រលប់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះថាបន្ទាប់ពីទទួលបានព័ត៌មានដែលបង្ហោះក្នុង Tik Tok ដែលផ្សព្វផ្សាយថា មានជនជាតិចិនលួចរត់ចេញពីការដ្ឋានសំណង់ MCC ស្ថិតក្នុងតំបន់បឹកក់ សង្កាត់ស្រះចក លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះមកដល់ទីតាំងការដ្ឋាន ដោយមានការសហការពីក្រុមហ៊ុន និងការដ្ឋានបានហៅកម្មករចេញក្រៅដើម្បីរាប់ចំនួនជាក់ស្តែងឃើញថាចំនួនកម្មករទាំងខ្មែរ និងចិនចំនួន១៩៤នាក់នៅក្នុងការដ្ឋានទាំងអស់ គឺពុំមានកម្មករណាម្នាក់បាត់ខ្លួន ឬរត់ចេញដូចការបង្ហោះក្នុង Tik Tok ឡើយ។

ដូច្នេះការបង្ហោះព័ត៌មានក្នុង Tik Tok ជាការបង្ហោះបំភ្លៃខុសការពិតដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ករណីនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នឹងធ្វើការស្រាវជ្រាវស្វែងរកជនដែលបង្ហោះព័ត៌មានមិនពិតនេះចាត់ការតាមនីតិវិធីច្បាប់ដោយមិនមានការលើកលែងឡើយ៕
ដោយ ៖ រស្មី


















-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


