ព័ត៌មានជាតិ
ឈាបនដ្ឋានទំនើប បូជាសពអ្នកឆ្លងកូវីដនៅឱរ៉ាល់ នៅមិនទាន់ដំណើរការនៅឡើយទេ
គម្រោងក្នុងការស្ថាបនាឈាបនដ្ឋានដើរដោយអគ្គិសនីសម្រាប់បូជាសពអ្នកឆ្លងកូវីដ ១៩ លើផ្ទៃដីទំហំ ១០ ហិកតា នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅមិនទាន់អាចដំណើរការនៅឡើយ។

លោកឃួន ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ការឆ្លងរាលដាលជំងឺកូវីដ បានធ្វើឲ្យប៉ះពាល់ដល់ការនាំចូលសម្ភារៈចាំបាច់មួយចំនួន សម្រាប់បំពាក់លើឈាបនដ្ឋានថ្មីនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
ការយឺតយ៉ាវដោយសារជំងឺកូវីដ បើតាមលោកអភិបាលក្រុងមិនបានបញ្ជាក់ថាតើការងារនេះអាចបញ្ចប់ទាន់ពេល ឬអូសបន្លាយដល់ពេលណានោះទេ។
រដ្ឋបាលរាជធានីបានសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចយកទីតាំង ក្នុងស្រុកឱរ៉ាល់លើផ្ទៃដីទំហំ ១០ ហិកតា ធ្វើជាឈាបនដ្ឋានសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩។ ឈាបនដ្ឋាននេះប្រើប្រាស់បច្ចេកវិទ្យាដោយថាមពលអគ្គិសនី ដែលមិនប៉ះពាល់ដល់បរិស្ថាន។
យ៉ាណាមិញខណៈឈានបនដ្ឋានទំនើបនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅមិនទាន់រួចរាល់ វត្តឫស្សីសាញ់ស្ថិតក្នុងខណ្ឌដង្កោត្រូវបានរៀបចំសម្រាប់បូជាសពទូទៅ រួមទាំងអ្នកឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ខេត្តក្រុងទាំង ២៥ បានរៀបចំទីតាំងសម្រាប់បូជាសព ករណីមានអ្នកស្លាប់ដោយសារជំងឺកូវីដ។ តាមខេត្តខ្លះរៀបចំតាមវត្តអារាម និងតំបន់ខ្លះរៀបចំតាមទីវាលតាមព្រៃភ្នំ ឆ្ងាយពីផ្ទះប្រជាពលរដ្ឋ។
លោកបន្តថា តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ការបូជាសពមានច្រើនបែបដូចជាការបូជាដោយបញ្ចុះឬកប់ ការបូជាដោយភ្លើង ការបូជាដោយបណ្ដែតទឹក និងបូជាដាក់តាមទីវាលថ្មសានជាដើម។
លោកបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជារួតរឹតដោយការរាតត្បាតនៃជំងឺកូវីដ១៩នេះ ការបូជាដោយភ្លើងគឺជាជម្រើសចាំបាច់។ លោកបន្តថា ប្រទេសជឿនលឿនគេអាចរៀបចំជាឡដុតដោយអគ្គិសនីដែលមិនមានផ្សែង ប៉ះពាល់ដល់សុខភាព។
យ៉ាងណា ការដែលអាជ្ញាធរជ្រើសរើសទីតាំងតាមវាលជាកន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ ក៏មិនខុសឆ្គងទំនៀមទម្លាប់ប្រពៃណីអីដែរ ព្រោះវាជាករណីពិសេស និងជាវិធានការគ្រប់គ្រងការឆ្លងរាតត្បាតបន្ថែមទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


