Connect with us

ព័ត៌មានជាតិ

សាធារណរដ្ឋឆែកសន្យាបង្កើនទំហំពាណិជ្ជកម្មជាមួយកម្ពុជា និងបានលុបបំណុលមួយចំនួនធំ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៤ ខែមិថុនានេះបានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Martin  Vavra ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បេសកកម្មរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំៗឡើង និងស៊ីជម្រៅថែមទៀត ។

សាធារណរដ្ឋឆែក សន្យាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងការវិនិយោគ និងបន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ។ លើសពីនេះ សាធារណរដ្ឋឆែកបានលុបចោលនូវបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បង្វែរមកជួយកម្ពុជាវិញ​តាមរយៈការសាងសង់សាលារៀន និងវិស័យសង្គមកិច្ចជាដើម ។

ជាការឆ្លើយតប សម្ដេចតេជោហ៊ុនសែនបានថ្លែងនូវការអបអរសាទរជូនលោក Martin  Vavra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា ។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេកដែលបានជួយដល់កម្ពុជាពីអតីតកាល លើវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គមកិច្ច។

ពាក់ព័ន្ធបេសកកម្មការទូតរបស់ឯកឧត្តម Martin Vavra សម្ដេចតេជោក៏បានស្នើឱ្យអាម៉ាទីនយកចិត្តទុកដាក់ទៅលើកិច្ចការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ការអភិវឌ្ឍធនធានមនុស្ស។ សម្ដេចតេជោក៏បានជម្រាបជូនឯកទូតថាកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំងដែលអាចចាក់ជូនប្រជា ពលរដ្ឋប្រមាណ 10 លាននាក់ក្នុងខែវិច្ឆិកាខាងមុខ៕​

ដោយ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម