ព័ត៌មានជាតិ
៣ ថ្ងៃអាជ្ញាធររុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹកជាង១ពាន់
នៅក្នុងរយៈពេល ៣ ថ្ងៃ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច បានចុះអនុវត្តវិធានការចុះរុះរើបែចិញ្ចឹមត្រីបានចំនួន ជិត ៨០០ និងផ្ទះបណ្តែតទឹកជាង ៦០០ ខ្នង ខណៈនៅមានបែមួយចំនួនកំពុងមានត្រី ហើយអាជ្ញាធរពន្យាពេលរហូតដល់ត្រីបានផលទើបរុះរើ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ជើងទឹក និងផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក អាធិបតេយ្យនៅលើផ្ទៃទឹកទន្លេ នៅក្នុងភូមិសាស្រ្តខណ្ឌ ចំនួន ០៥ គឺ ខណ្ឌជ្រោងចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ដោយការអនុវត្តនេះពុំមានការពន្យាពេលនោះឡើយ លើកលែងតែបែចិញ្ចឹមត្រីណាដែល មានត្រីកំពុងចិញ្ចឹម ទើបអនុគ្រោះជាបណ្តោះអាសន្ន ក្រោយពីនេះ នឹងត្រូវរុះរើដូចគ្នា។

ប្រភពដដែលបញ្ជាក់ថា ការអនុវត្តវិធានការរុះរើនេះ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា មានរយៈពេល ៣ថ្ងៃ ដោយមានការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
ក្រោយចាត់វិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅតែបន្តអនុវត្តមិនមានការពន្យាពេលនៃការរុះរើនោះឡើយ ហើយនៅក្នុងអំឡុង នៃការចុះអនុវត្តវិធានការរុះរើពុំឃើញមានការតវ៉ាឬប្រឆាំងណាមួយដែលពួកគាត់រស់នៅខុសច្បាប់នៅលើផ្ទៃទឹកនោះដែរ។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ដើមខែមិថុនា បានប្រកាសឱ្យម្ចាស់បែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹក ព្រមទាំងសំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ ដែលបានសាងសង់ដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕ អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី