ព័ត៌មានជាតិ
មកស្គាល់បេក្ខជនប្រធាន គ.ជ.ប ២រូបដែលត្រូវបានរដ្ឋសភាអនុម័ត
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជូនឈ្មោះបេក្ខជន២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅកាន់គណបក្សពាក់ព័ន្ធ ដើម្បីជ្រើសរើសយកបេក្ខជន១រូប ដើម្បីដាក់ជូនកិច្ចប្រជុំពេញ អង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជំនួសដំណែងលោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាព។
បេក្ខជនប្រធាន គ.ជ.ប ២រូបនោះ គឺទី១ លោក ប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង អតីតអភិបាលខេត្តត្បូងឃ្មុំ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃ រដ្ឋសភា និងទី២ លោក ការ លាន ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និង ជាអតីតអភិបាលរងខេត្តព្រះវិហារ។ នេះបើតាម ការបញ្ជាក់ពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំ។
ក្នុងចំណោមបេក្ខជនទាំងពីររូបនេះ គេអាចសន្និដ្ឋានបានថា លោក ប្រាជ្ញ ច័ន្ទ អាចជាបេក្ខជនប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែបទពិសោធន៍របស់លោកច្រើន តែលោក ការ លាន មិនសូវលឺឈ្មោះនោះទេ។
លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសាតែបញ្ហាសុខភាព ហើយលោកបានដាក់ ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើរ។
សូមបញ្ជាក់ថា ទាក់ទងបញ្ហាបេក្ខភាពប្រធាន គ.ជ.ប នេះ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យរួចហើយ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសយកបេក្ខជន១រូប ក្នុងចំណោមពីររូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ៕
អត្ថបទ៖ កោះកែវ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»