Connect with us

ព័ត៌មានជាតិ

KOICA​ផ្តល់​កញ្ចប់​ស្បៀងអាហារ និង​គ្រឿង​បរិក្ខារ​បង្ការ​ការ​ឆ្លង​រាល ជំងឺ​កូ​វីដ​១៩ ដល់​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ផ្តល់​នូវ​កញ្ចប់​ស្បៀងអាហារ និង​គ្រឿង​បរិក្ខារ​បង្ការ​ការ​ឆ្លង​មេរោគ ដល់​ជន​ងាយ​រងគ្រោះ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ការសិក្សា ដោយសារ​ការរីក​រាល​ដាល​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​KOICA​ចុះ​ថ្ងៃទី​១៥​មិថុនា​នេះ បាន​ឱ្យដឹង​ថា​ ការ​ផ្តល់​ជំនួយ​នេះ​នៅ​តាម​ស្ថាប័ន​ដែល​ស្ថិត​នៅ​ក្នុង​រាជធានី និង​ខេត្ត​ចំនួន​៩​ដូចជា រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ កំពត តាកែវ និង​ព្រៃវែង សរុប​ប្រមាណ​ជា ៦២៧​គ្រួសារ (​ប្រហែលជា ៣,៤០០​នាក់​)​ ដែល​មាន​សិស្ស និស្សិត​កំព្រា (​មានតែ​ឳ​ពុក ឬ​ម្តាយ​) គ្រួសារ​ទីទាល់ក្រ រួមមាន ម៉ាស់ ជែ​ល​លាងដៃ ប័ណ្ណ​ណែនាំ​អនាម័យ​ផ្ទាល់ខ្លួន ព្រមទាំង​ផលិតផល​ក្នុងស្រុក​ដូចជា អង្ករ ២៥​គីឡូក្រាម ត្រីខ ស៊ុតទា ទឹកដោះគោ និង​ស្ករត្នោត​ជាដើម​ដែល​ជា​ផលិតផល​ក្នុងស្រុក​ដែល​ចំណាយ​ថវិកា​អស់​ចំនួន​៣៨,០០០​ដុល្លារ​សហរដ្ឋអាមេរិក​។

បើតាម​KOICA ការផ្តល់​នូវ​កញ្ចប់​ជំនួយ​សង្គ្រោះបន្ទាន់​នេះ​ដល់​ស្ថាប័ន​ដៃគូ ដែល​ធ្លាប់មាន​អ្នកស្ម័គ្រចិត្ត​កូរ៉េ​WFK នេះ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​សិស្ស និស្សិត ជា​ស្បៀងអាហារ និង​សម្ភារ​ជួយ​ពង្រឹង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំ​ងៃ​កូ​វីដ​១៩ ដល់​ប្រជាជន​កម្ពុជា​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដែល​បាត់បង់​ការងារ និង​ផ្អាក​ការសិក្សា​ជាដើម​។

លោក Rho Hyeon-Jun ប្រធានការិយាល័យ KOICA ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ខ្ញុំ​សង្ឃឹមថា​តាមរយៈ​ជំនួយ​ឧបត្ថម្ភ​នេះ នឹង​អាច​ជួយ​សម្រួល​ដល់​គ្រួសារ​សិស្ស និស្សិត​រស់នៅ​តំបន់ ឬ​ក្នុង​ស្ថាប័ន​ដែល​ធ្លាប់​មាន​អ្នកស្ម័គ្រចិត្ត ដែល​គ្រួសារ​ពួកគេ​មាន​ជីវភាព​ក្រីក្រ ជួប​ការ​លំបាក ដោយ​ជួយ​ជំរុញ​ពួកគេ​មិន​ឲ្យ​បោះបង់ចោល​ការសិក្សា​ជាដើម​។ មួយវិញទៀត ដើម្បី​ជួយ​ដល់ទី​ផ្សារ​សេដ្ឋកិច្ច​កម្ពុជា KOICA បាន​ព្យាយាម​ក្នុង​ការ​រៀបចំ​កញ្ជប់​ជំនួយ​នេះ​ជា​ផលិតផល ដែល​មាន​ក្នុងស្រុក​ទាំងអស់​។ តាមរយៈ​ការទិញ​ផលិតផល ដែល​ផលិត​ដោយ​សហករណ៍ និង​សហគ្រាស​សង្គម ត្រូវបាន​ចាត់ទុកថា​ ជា​ការ​រួមចំណែក ជួយ​ធ្វើ​ឲ្យ​ទីផ្សារ​ក្នុងស្រុក​មាន​ភាព​រស់រវើក​ឡើងវិញ​”។

គួរ​បញ្ជាក់​ថា​ ការិយាល័យ​ក​យ​កា​កម្ពុជា មិន​ត្រឹមតែ​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​នេះ ដើម្បី​បង្ការ​កុំឱ្យ​សិស្ស និស្សិត បោះបង់​ការសិក្សា​ចោល និង​ជួយ​ពង្រឹង​ការយល់ដឹង​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ជំងឺឆ្លង​នៅ​ក្នង​ស្ថាប័ន​ប៉ុណ្ណោះ​ទេ យើង​ក៏បាន​ជំរុញ​សកម្មភាព​អ្នកស្ម័គ្រចិត្ត​ឱ្យ​មាន​ការ​បង្រៀន​តាម​រ​យៈ​តាម​ប្រព័ន្ធ​អន​ឡាញ (E-volunteering) ដែល​បាន​ចាប់ផ្តើម​តាំងពី ខែកក្កដា ឆ្នាំ​២០២០ ហើយ​កំពុង​បន្ត​មកដល់​បច្ចុប្បន្ន​នេះ​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម