Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមណែនាំក្រុមការងារពន្លឿនការសាងសង់ច្រាំងទន្លេឱ្យបានលឿន ខណៈ​រដូវទឹកឡើងជិតចូលមកដល់​

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះមហន្តរាយ​ខេត្ត​ បាន​ណែនាំ​ដល់​ក្រុម​ហ៊ុន​ទទួល​ការសាងសង់​ត្រូវ​ពន្លឿ​ន​ការងារ​សាង​សង់​ឱ្យបាន​លឿន​ ព្រោះ​រដូវ​ទឹក​ឡើងជិត​ឈានចូល​មកដល់​នាពេលខាងមុខ​នេះហើយ​។​

ការជំរុញ​នេះ​ បានធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៥ ​ខែមិថុនា​ ឆ្នាំ​២០២១​ ខណៈ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនា​ញ​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់​ច្រាំងទន្លេ​ ស្ថិតក្នុង​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​ ការចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់​ច្រាំងទន្លេនៅ​តំបន់​កោះ​តូចប្រវែង២.០០០ម៉ែត្រ ស្ថិតក្នុង​ឃុំ​ឬ​ស្សី​ស្រុក និង​ឃុំ​កោះអណ្តែត នៃ​ស្រុក​ស្រី​សន្ធរ និង​ឃុំ​សូរគង ស្រុក​កងមាស​នេះ ​គឺ​ដើម្បី​ត្រៀមលក្ខណ​:​ការពារ​ច្រាំងទន្លេកុំ​ឲ្យ​បាក់ស្រុត​បន្ថែមទៀត ខណ​:​រដូវ​វ​ទឹក​ឡើងជិត​ចូល​មកដល់​នាពេលខាងមុខ​នេះហើយ​។​

លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​ក្រុមហ៊ុនត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស ក្នុងការ​បូម​ដី​កោះ​ដុះ​ថ្មី និង​ដីខ្សាច់​តម្រង់​ចរន្តទឹក​ហូរ នៅ​តំបន់​កោះ​តូច ចន្លោះ​រវាង​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ដើម្បី​បញ្ចៀស​ការ​បាក់ស្រុត​ច្រាំងទន្លេ​ជាថ្មី​។​

គួរ​បញ្ចា​ក់ថា ក្រុមហ៊ុន រី​វើ​សាយ​ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក​ បានទទួល​សិទ្ធ​ក្នុងការ​សាងសង់​ច្រាំងទន្លេ នៅ​តំបន់​កោះ​តូចប្រវែង​២.០០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ឬ​ស្សី​ស្រុក និង​ឃុំ​កោះអណ្តែត​ នៃ​ស្រុក​ស្រី​សន្ធរ និង​ឃុំ​សូរគង ស្រុក​កងមាស ដើម្បី​ត្រៀមលក្ខណ​:​ការពារ​ច្រាំងទន្លេ​កុំ​ឲ្យ​បាក់ ខណ​:​រដូវ​​ទឹក​ឡើង​។​

បើតាម​ការបញ្ជាក់​ពី​អ្នកបច្ចេកទេសរបស់​ក្រុមហ៊ុន រី​វើ​សាយ​ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក បាន​ឲ្យ​ដឹងថា ចំពោះ​គម្រោង​ការសាងសង់​ច្រាំងទន្លេ​នេះ ក្រុមការងារ​បច្ចេកទេសបានរៀបចំ​បាវ​ខ្សាច់​(Geo-textile) ដើម្បី​ទប់​ច្រាំងទន្លេប្រវែង​២.០០០​ម៉ែត្រ ដោយបាន​បូម​ខ្សាច់​ធ្វើ​បាត​ចាប់ពី​ដើមខែ​មេសា ក្នុង​ជំហាន​ទី​១ ឲ្យ​បាន​កម្ពស់​០៤​ម៉ែត្រ និង​ចាប់​រៀបចំ​បាវ​ខ្សាច់ ហើយ​បន្ត​ក្នុង​ជំហាន​ទី​២ ឲ្យ​បាន​៨,៥ ម៉ែត្រ ស្មើនឹង​៥០% នៃ​កម្ពស់​ច្រាំងទន្លេ រួច​ត្រូវ​បន្តធ្វើ​ជំហាន​ទី​៣ ទៀតរហូតដល់​កម្ពស់១២ ម៉ែត្រ បញ្ចប់​គម្រោង ដែល​ស្មើនឹង​៧៥% នៃ​កម្ពស់​ច្រាំងទន្លេ​។​

ក្នុងនោះ​ក្រុមហ៊ុន បាន​ប្រើប្រាស់​ទិន្នន័យ​មូលដ្ឋាន​អំពី​កម្ពស់​ទឹកទន្លេពី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​ទិន្នន័យ ផែនទី​បាតទន្លេ ពី​គណៈកម្មាធិការ​ទន្លេមេគង្គ​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម