ព័ត៌មានជាតិ
វិស័យទឹកស្អាតនឹងគ្របដណ្តប់ស្ទើរទូទាំងប្រទេសនៅឆ្នាំ២០២៥ គ្រប់ទីប្រជុំជន នឹងទទួលទឹកស្អាតប្រេីប្រាស់១០០%
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា វិស័យទឹកស្អាតកំពុងគ្របដណ្តប់ស្ទើរទូទាំងប្រទេស ក្នុងដំណាក់កាលផ្សេងៗគ្នា ហើយគម្រោងនេះពិតជាបានរួមចំណែកជាមួយក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា នៅឆ្នាំ២០២៥ ទីប្រជុំជននឹងទទួលទឹកស្អាតប្រេីប្រាស់១០០% និងនៅឆ្នាំ២០៣០ ទទួលបានទូទាំងប្រទេសតាមគ្រប់មធ្យោបាយ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះនាថ្ងៃម្សិលមិញក្នុងពិធីទទួលផែនទីតំបន់សេវាទឹកស្អាតពីកម្មវិធី3i អូស្ត្រាលី រវាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកPablo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំកម្ពុជានៅទីស្តីការក្រសួង។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្ត គម្រោង កម្មវិធី3i របស់ ប្រទេស អូស្ត្រាលី ។ ក្នុង នោះ លេីវិស័យទឹកស្អាតឃេីញថា កំពុង គ្រប ដណ្តប់ ស្ទើរ ទូទាំង ប្រទេស ក្នុង ដំណាក់កាល ផ្សេងៗ គ្នា ។ គម្រោង នេះពិតជាបានរួមចំណែកជាមួយ ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល កម្ពុជា ដែល កំណត់ ថា នៅឆ្នាំ ២០២៥ ទីប្រជុំជន នឹងទទួល ទឹកស្អាត ប្រេីប្រាស់ ១០០% និងនៅឆ្នាំ២០៣០ ទទួលបាន ទូទាំង ប្រទេស តាម គ្រប់ មធ្យោបាយ ។ ការទទួលបានផែនទីនាថ្ងៃនេះ គឺពិតជា មានសារៈសំខាន់ណាស់ដេីម្បីយេីងដឹងពីស្ថានភាព និងដេីម្បី តាមដានពីវឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹកស្អាត ហេីយក៏ជាមូលដ្ឋានសម្រាប់ការពិនិត្យវាយតម្លៃ ក្នុង ផែនការសកម្មភាពរបស់យេីងផងដែរ ។

ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បាន ស្នេីឲ្យប្រទេសអូស្ត្រាលី បន្តការផ្តល់ជំនួយអភិវឌ្ឍ ជំនួយ បច្ចេកទេស ការ ផ្ទេរបច្ចេវិទ្យា ដូចជាជំនាញការធ្វេីបច្ចុប្បន្នភាពលេីផែនទីសេវាគ្របដណ្តប់ និងការ ពិនិត្យ លទ្ធភាពផ្តល់ជំនួយបច្ចេកទេសចំពោះការបំពាក់ ប្រព័ន្ធ Sensor សម្រាប់ ត្រួតពិនិត្យ គុណភាព ទឹក ប្រចាំ ថ្ងៃ ផងដែរ ។
លោកPablo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំកម្ពុជា បានលេីកឡេីងពីទំនាក់ទំនងល្អនៃកិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ពីជំហររបស់អូស្ត្រាលី ក៏ដូចជាបេសកកម្មរបស់កម្មវិធី 3i ក្នុងការចូលរួមចំណែកការអភិវឌ្ឍនតាមរយ:ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ ក្នុងនោះ បានផ្តោតលេីហិរញ្ញប្បទានឥតសំណង សម្រាប់ ការអភិវឌ្ឍវិស័យទឹកស្អាត វិស័យ អគ្គិសនី ស្តង់ដារ ផលិតផល និងកសិ-កែច្នៃ ជាដេីម ។ ក្រៅពីនោះ ប្រទេសអូស្ត្រាលីក៏មានជំនួយអភិវឌ្ឍក្រោមក្របខណ្ឌ អាស៊ាន -អូស្ត្រាលី និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គផងដែរ ។
ជាមួយ នឹង ការ ផ្តល់សារ:សំខាន់នៃផែនទី តំបន់ សេវាកម្ម ផ្គត់ផ្គង់ ទឹកស្អាត ពីកម្មវិធី3i ដែល បានរៀបចំពិធីប្រគល់-ទទួល នាថ្ងៃនេះ ឯកអគ្គរដ្ឋទូត អូស្ត្រាលី ក៏បាន បង្ហាញនូវជំហរគាំទ្រចំពោះសំណេីរលេីកឡេីងពីលោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ខាងលេី ដេីម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ៕
អត្ថបទ ៖ វិមាន

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


