Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ​ ឧកញ៉ា ទន់ ឆៃអ៊ាង កំពុងកាយថ្មចេញពីទន្លេជាបណ្តេីរៗ

បានផុស

នៅ

នៅព្រឹក​ ថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ ប្រជាពលរដ្ឋភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានសេចក្ដីសាទរ ពេលឃេីញសកម្មភាពក្រុមការងារ ឧកញ៉ា ទន់ ឆៃអ៊ាង កាយថ្មចេញពីទន្លេមេគង្គ វិញជាបណ្តេីរៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពកាយនេះ បន្ទាប់ពីរដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដីបញ្ឈប់ការចាក់ថ្មចូលផ្ទៃទន្លេ ហើយត្រូវកាយយកថ្មដែលបានចាក់រួចនោះចេញវិញឱ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ។ ជាមួយគ្នានេះ ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល ១ខែម្តង រៀងរាល់ចុងខែនីមួយៗ ពីវឌ្ឍនភាព នៃការកាយថ្មចេញពីទន្លេ។ ​

គួរបញ្ជាក់ថា​ ការធ្វេីសកម្មភាពចាក់ថ្មចូលទន្លេ របស់​ ឧកញ៉ា ទន់ ឆៃអ៊ាង មានរយៈពេលជិត ២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មកម្ល៉េះ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤,៦ម៉ែត្រ ដែលទើបចាក់បានប្រវែង ១៣០ ម៉ែត្រ។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

យោងតាមអនុក្រឹត្យស្តីពី ការគ្រប់អាងទន្លេ ២០១៥ ជំពូកទី៣​ មាត្រា៨ បានចែងថា ដីចំណីមាត់ច្រាំង និងឆ្នេរ នៃតំបន់អាងទន្លេ ត្រូវកំណត់ចម្ងាយដូចតទៅ៖ ឆ្នេរ និងពាមសមុទ្រ ចម្ងាយ១០០ (មួយរយ) ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា) ទន្លេដីចម្ងាយ ៥០ (ហាសិប) ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ គឺចាត់ទុកថាជាសម្បត្តិសាធារណៈរបស់ដ្ឋ៕

អត្ថបទ​ និង​រូបភាព​៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម