ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមទាហានឈុត ស និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បើគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,០១២នាក់ បានព្យាបាលជាសះស្បើយ៤៩១នាក់ កំពុងសំរាកព្យាបាល ៥១០នាក់ និងស្លាប់១១នាក់។ ហើយក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមទាហានឈុត ស ក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវ ដែលកំពុងតែរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង ហើយក៏មានការឆ្លងនិងស្លាប់មួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះនៅក្នុងស្រុកបាភ្នំ និងស្រុកមេសាង ដែលកំពុងតែមានអ្នកកើតនូវជំងឺកូវីដ១៩ ជាច្រើននាក់ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកនេះ ដោយជាលទ្ធផល ក្រុមគ្រូពេទ្យក៏បានខិតខំព្យាបាលរហូតដល់មានការជាសះស្បើយជាច្រើននាក់ផងដែរ។

ក្នុងនោះឯកឧត្ត អភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហ៊ាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា។
ឯកឧត្ដមបន្តថា សម្ភារៈ ដែលបានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យក្នុងស្រុកទាំងពីរនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា មិនគ្រប់គ្រាន់ក៏ពិតមែន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។

ឯកឧត្ដម អភិបាលខេត្ត សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ19 អញ្ជើញមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេចទាំងអស់នេះត្រូវ ថែទាំសុខភាពដោយខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបចុះ គ្រប់គ្រាន់។
សូមបញ្ជាក់ផងដែរថា៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំមកនូវអំណោយជូនមាន : ក្នុងមួយមន្ទីរពេទ្យបង្អែកទទូលបាន -អង្គរ ២តោន -អាកុល ៥កាន -ម៉ាស ១ម៉ឺនម៉ាស -ទឹកសុទ្ធ ២០កេស -មី ២កេសធំ៕
អត្ថបទ ៖ សៅគ្រី






-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


