Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំងជូនដំណឹងពីការស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ដោយជំងឺកូវិដ-១៩ នៅមន្ទីរពេទ្យខេត្ត

បានផុស

នៅ

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីមរណភាពស្ត្រីជនជាតិខ្មែរ១នាក់ជាអ្នកជំងឺកូវិដ-១៩ នៅមន្ទីពេទ្យខេត្តកំំពង់ឆ្នាំងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរឈ្មោះ ម៉ម គីម អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង​ ដោយអាការៈក្អក ហត់ ពិបាកដកដង្ហើម និងក្តៅខ្លួនខ្លាំង នៅវេលាម៉ោង២និង០០នាទី ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ ។

ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ អ្នកជំងឺបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវី១៩ ។ ទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានទទួលមរណៈភាពនៅវេលាម៉ោង៧និង៥០ នាទីថ្ងៃទី១៦ ខែមិថុនា នេះ ។

ការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺស្ត្រីឈ្មោះម៉ម គឹម អាយុ៦៨ ឆ្នាំជនជាតិខ្មែរបានទទួលមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបណ្ដាលមកពីជំងឺកូវីដ១៩ និងមានជំងឺលើសឈាម.ជំងឺទឹកនោមផ្អែម និងជំងឺខ្សោយតម្រងនោមប្រចាំកាយ ៕

អត្ថបទ ៖ ឈៀងថារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម