ព័ត៌មានជាតិ
ខេត្តចំនួន ៥ ប្រកាសម្សិលមិញ រកឃើញអ្នកឆ្លងជិត ២០០ ករណីត្រឹម ២៤ ម៉ោង
ខេត្តចំនួន ៥ បានរាយការណ៍ករណីឆ្លងសរុបជាង ២០០ ករណីត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ ខេត្តទាំង ៥ នោះរួមមាន៖
>ខេត្តកោះកុង
ខេត្តជាប់សមុទ្រនេះរកឃើញអ្នកវិជ្ជមាន ៦៥ នាក់ ពាក់ព័ន្ធស្រុកក្រុងចំនួន ៣ គឺស្រុកមណ្ឌលសីមា ស្រុកស្រែអំបិល និងក្រុងខេមរភូមិន្ទ។
>ខេត្តកំពង់ចាម
ខេត្តកំពង់ចាមកើតករណីផ្ទុះចំនួន ៦០ ករណីភាគច្រើនពាក់ព័ន្ធកម្មកររោងចក្រ ក្នុងនោះ ស្រុកបាធាយ ០៥នាក់, ស្រុកស្រីសន្ធរ ០៦នាក់ ស្រុកស្ទឹងត្រង់ ០១នាក់, ស្រុកព្រៃឈរ ១១នាក់, ស្រុកជើងព្រៃ ៣៣នាក់, ស្រុកចំការលើ ០១នាក់, ក្រុងកំពង់ចាម ០២នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់។
>ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ក៏រាយការណ៍ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៣នាក់ កាលពីម្សិលមិញនេះ ហើយក៏មានស្លាប់ម្នាក់ផងដែរ។ អត្តសញ្ញាណអ្នកឆ្លងទាំង ៥៣ នាក់ មួយចំនួនគឺជាពលករមកពីប្រទេសថៃ។
>ខេត្តព្រៃវែង ៤១ នាក់
រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ បន្ថែមទៀតតាមរបាយការណ៍កាលពីម្សិលមិញនេះ។ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ស្រុកក្រុងដែលរកឃើញមាន៖
១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកព្រះសេ្តច ចំនួន ១២នាក់
៣-ស្រុកពាមជរ ចំនួន ១១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៥- ស្រុកបាភ្នំ ចំនួន ៤នាក់
៦- ស្រុកពាមរក៍. ចំនួន ៣នាក់
៧- ស្រុកមេសាង ចំនួន ៣នាក់
៨- ស្រុកពារាំង ចំនួន ២នាក់
>ខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ និងជាសះស្បើយចំនួន ៦៣នាក់។ ក្រុងប៉ោយប៉ែត នៅតែផ្ទុះរាលដាលធ្ងន់ធ្ងរ ដែលទីប្រជុំជនជាប់ប្រទេសថៃនេះ រកឃើញអ្នកឆ្លងជាង ៤០ ករណី។
តួលេខខេត្តក្រុងផ្សេងៗ កម្ពុជាថ្មីនឹងផ្សាយជូននៅពេលបន្តិចទៀតនេះ…..
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


