Connect with us

ព័ត៌មានជាតិ

គៀត ច័ន្ទ​ថា​រិ​ទ្ធ៖ ការងារ​គ្រប់គ្រង​ជនបរទេស និង​ការអនុវត្ត​ច្បាប់ កម្ពុជា​មិនដែល​មានការ​រើសអើង​នោះ​ទេ​

បានផុស

នៅ

​ការលើកឡើង​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ដែល បាន​ជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ខ្លឹមសារ​ជំនួប ដែល​ផ្សព្វផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅក្នុង​ជំនួប​នោះ លោក​ឯកអគ្គរដ្ឋទូត Vu Quang Minh បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លើ​ការងារ​គ្រប់គ្រង​ជនបរទេស ជាពិសេស​ប្រជាជន​វៀតណាម ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លងមក ក្នុងនោះ​រួមមានៈ ការងារ​ជំរឿន​ស្ថិតិ​ជនបរទេស​, ការ​ទទួល​ពាក្យស្នើសុំ និង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ជាដើម​។

​ទន្ទឹមនឹងនេះ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន​វៀតណាម​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផងដែរ ។​

​ជាការ​ឆ្លើយតប ឆ្លៀត​នាឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោ​ប្រ វេស​ន៍ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​បញ្ជាការដ្ឋាន​កង​ទ័ព​ការពារ​ព្រំដែន​វៀតណាម ដែល​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​ទប់ស្កាត់​ជំងឺ Covid-19 ដល់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​នគរបាល​វៀតណាម ដែល​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អន្តោប្រវេសន៍ ដល់​មន្ត្រី​នគរ បាល​អន្តោប្រវេសន៍​កម្ពុ​ជា នាពេល​កន្លងមក ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ដែល​ឯកអគ្គរដ្ឋទូត បានលើកឡើង នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​អន្តោប្រវេសន៍ បាន​ជម្រាបជូន​ថា នឹងធ្វើ​ការសម្របសម្រួល​បន្ថែមទៀត លើ​ការងារ​ផ្សព្វផ្សាយ​បទបញ្ញត្តិ ស្តីពី​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ សម្រាប់​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា ដល់​អាជ្ញាធរ​មូលដ្ឋាន​តាម​រាជធានី ខេត្ត ដើម្បី​ឲ្យ​មានការ​យល់ដឹង និង​អនុវត្ត​ត្រឹមត្រូវ​ឈរលើ​មូលដ្ឋាន​ច្បាប់​។

​ជាមួយគ្នានេះដែរ ចំពោះ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់ ក្នុងប្រទេស​កម្ពុជា​​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​ស្នើ​ឲ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បន្ត​ជម្រុញ​កិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណា​បំពេញបែបបទ ដើម្បី​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​ប្រទេស​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់​។​ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍​បាន​បញ្ជាក់ដែរថា កិច្ចប្រតិបត្តិការ​ការ​ងារ​គ្រប់គ្រង​ជនបរទេស និង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅ​កម្ពុជា គឺ​មិនដែល​មានការ​រើសអើង​ឡើយ​៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម