ព័ត៌មានជាតិ
ធនាគារវឌ្ឍនៈ បើកដំណើរការសាខាខេត្តរតនគិរី
ធនាគារវឌ្ឍនៈបានបើកដំណើរការសាខាខេត្តរតនគិរី ដែលជាសាខាទី ២៥ នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១។ ធនាគារ វឌ្ឍនៈសាខាខេត្តរតនគិរីមានអគារខ្ពស់ប្រណិត ដែលមានកម្ពស់៩ជាន់ ស្ថិតនៅ លើផ្លូវជាតិលេខ ៧៨ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។


អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ ឯកឧត្តមថងសាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោកងិនណែលអភិបាលនៃគណៈអភិបាលក្រុងបានលុង និងលោកញ៉ែតនុតនាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការ ធនាគារ វឌ្ឍនៈ សាខាខេត្តរតនគិរី។
សាខាខេត្តរតនគិរី នឹងផ្តល់នូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជនដើម្បីគាំទ្រអាជីវកម្មក្នុងខេត្តក្នុងវិស័យនានា ដូចជាកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។ សាខាខេត្តរតនគិរី នឹងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន ដូចជាសេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណផងដែរ។
ផលិតផល និងសេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិជាច្រើន រួមមាន៖
- ពានរង្វាន់សេវាធនាគារចល័តដែលងាយស្រួលប្រើប្រាសជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Global Economics ពីចក្រភពអង់គ្លេស
- ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
- ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
- ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
- ពានរង្វាន់សេវាធនាគារចល័តដែលមានភាពច្នៃប្រឌិតជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
- ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
- ពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេ ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
- ពានរង្វាន់ សេវាកម្មមាសល្អជាងគេ ពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
- និងពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
លោក ហេន សេវៈ ប្រធានធនាគារ វឌ្ឍនៈ សាខាខេត្តរតនគិរី ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹងនាំបុគ្គលិកធនាគារក្នុងសាខាទាំងអស់ ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។




ព័ត៌មានសង្ខេបអំពីធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈបង្កើតឡើងនៅក្នុងឆ្នាំ២០០២ដែលវិនិយោគដោយអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង។ បច្ចុប្បន្នធនាគារ វឌ្ឍនៈ មានបុគ្គលិកប្រហែល៧០០នាក់ និង២៥សាខា ដែលក្នុងនោះ១២សាខា ស្ថិតនៅរាជធានីភ្នំពេញ និង១៣សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ ស្ថិតនៅអគារឌ្ឍនៈ រាជធានីភ្នំពេញ។
ធនាគារ វឌ្ឍនៈគ្រោងនឹងដាក់ឱ្យដំណើរការសាខាជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២២ ខាងមុខនេះ។ធនាគារ វឌ្ឍនៈគ្រោងនឹងដាក់ឱ្យដំណើរការសាខាខេត្តព្រះវិហារ នៅខែកក្កដា ឆ្នាំ២០២១នេះផងដែរ។
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


