ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍សៅ សុខា ក្រើនរំលឹកដល់អាវុធហត្ថត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ «៣ការពារ និង៣កុំ» រួមនឹងការងារតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩
ត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងនូវការក្រើនរំលឹកដល់សមាជិកអាវុធហត្ថទាំងអស់ ឲ្យបន្តចូលរួម បង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមជាប្រធានក្រុមការងារ ថ្លែងបែបនេះក្នុងពេលរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនាថ្ងៃទី១៩ មិថុនា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការចូលរួមអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រារព្ធពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-១៦នាថ្ងៃនេះ។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងរំលឹកដល់កម្លាំងកងរាជអាវុធហត្ថ បង្ការ បង្ក្រាប សង្គ្រោះ សំដៅដល់ការ ពង្រឹងសន្តិសុខសង្គម រក្សាសណ្តាប់សាធារណៈ ជួយដល់ពលរដ្ឋទន់ខ្សោយ និងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា អគារមិត្តភាពកម្ពុជាមិត្តភាពកម្ពុជា-វៀតណាម នេះមានទំហំទទឹងប្រវែង ១៨ម៉ែត្រ បណ្តោយប្រវែង ៦៣ម៉ែត្រ កម្ពស់ ២ជាន់ ចំណាយថវិកាសរុបក្នុងការសាងសង់ចំនួន ១,០២៨,៥១០ ដុល្លារ ក្នុងនោះក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួយឧបត្ថម្ភក្នុងការសាងសង់នេះចំនួន ១,១២៧,១១៤ ដុល្លារ នឹងធ្វើពិធីបុកគ្រឹះបើកការដ្ឋានសាងសង់នាថ្ងៃស្អែកនេះក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ។ នៅថ្ងៃស្អែកនេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលាសំណាក់ វេទិកា តារាងបាល់ទាត់ ស្រះទឹក បន្ទប់អនាម័យ ការដាំកូនឈើផងដែរ៕
ដោយ ៖ វិមាន





-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


