Connect with us

កីឡា

FFC ត្រៀម​​សាង​សង់​ទី​ស្នាក់​ការ និង​កីឡដ្ឋាន​ផ្ទាល់​ខ្លួនតម្លៃ​៤.៤​លាន​ដុល្លារ

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) គ្រោង​នឹង​កសាង​ទី​ស្នាក់​ការ និង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ដោយ​ចំណាយ​ថវិកា​ប្រមាណ​៤.៤​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​កីឡា​បាល់ទាត់​កាន់​តែ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មាន​ប្រសាសន៍​ក្នុងសន្និបាត​ប្រចាំ​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ Raffles Hotel Le Royal ថា សហព័ន្ធ​បាល់ទាត់​កម្ពុជា​កំពុង​ត្រៀម​ចំ​សាង​សង​ទី​ស្នាក់​ការ និង​​​កីឡដ្ឋាន​ផ្ទាល់​ខ្លួន ​ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​៤.៤​លាន​ដុល្លារ​អាមេរិក។ កីឡដ្ឋាន​ថ្មី​នេះ​ឈ្មោះ​ថា គោកធ្លក ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ផ្ទាល់​ប្រមាណ​១២០០០​នាក់ ស្ថិត​នៅ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​ និង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៦។

បច្ចុប្បន្ន សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​ការិយាល័យ​ស្ថិត​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​មាន​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ថ្នាល​បាល់ទាត់​ជាតិ​បាទី ព្រម​ទាំង​ទី​លាន​បាល់​ទាត់សាលា​តម្រង់​ទិស​២៤ខេត្ត​-ក្រុង ប៉ុន្តែ​មិន​ទាន់​មាន​កីឡដ្ឋាន ក៏​ដូច​ជា​ទី​ស្នាក់​ការ​ផ្ទាល់​ខ្លួន​ទេ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម