ព័ត៌មានជាតិ
លោក សៅ សុខា ប្រកាសផ្លាស់ប្តូរតំណែង និងបំពាក់ឋានន្តរសក្តិ ដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម
លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះ បានអញ្ជើញ បំពាក់ឋានន្តរសក្តិជូនដល់ លោក ថេង ឆេងលីម និងប្រកាសផ្លាស់ប្តូរមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួស លោកឧត្តមសេនីយ៍ សោ សាវឿន ប្តូរទៅទទួលការងារថ្មី។

ពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធជាច្រើនទៀត ។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍សម្តែងនូវការកោតសរសើរ ដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោរពយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គោរពតាមគោលការណ៍ច្បាប់បទបញ្ជា ក្រមសីលធម៌ វិជ្ជាជីវៈ។នាយទាហាន ពលទាហានរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបំពេញតួនាទីភារកិច្ចប្រកបដោយភាពស្មោះត្រង់ លះបង់ មានឆន្ទៈខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយមោទនៈភាព។

លោកអភិបាលខេត្ត បានថ្លែងកោតសរសើរផងដែរ ចំពោះលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលក្នុងការបំពេញតួនាទី ដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្ត សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងអាណត្តិរបស់ខ្លួនកន្លងមក។
ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ផ្ដាំផ្ញើដល់កម្លាំងប្រដាប់អាវុធ នៃកងរាជអាវុធហត្ថទាំងអស់ សូមឈរនៅទីខ្ពស់ សម្លឹងឱ្យបានឆ្ងាយ និងពិនិត្យមើលឱ្យបានច្បាស់នូវប្រភពនៃបញ្ហា ដែលបានកើតឡើងនៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ និងភ្ជាប់មកជាមួយប្រទេសកម្ពុជា ដើម្បីធ្វើការពិចារណា ឲ្យបានជ្រះថ្លា ដើម្បីកសាងនូវកម្លាំងរួមមួយ ពោលគឺ មហាសាមគ្គីប្រជាជាតិទាំងមូល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយបន្តថែរក្សាសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជំរុញការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងកសាងប្រទេសកម្ពុជាឲ្យបានជឿនលឿន បន្ថែមទៀតសម្រាប់ថ្ងៃអនាគត ៕
អត្ថបទ ៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


