Connect with us

ព័ត៌មានជាតិ

នាយទាហានកម្ពុជា៧រូប បញ្ចប់អនុបណ្ឌិតយោធា នៃបណ្ឌិត្យសភាការពារអាកាស សហព័ន្ធរុស្ស៊ី

បានផុស

នៅ

នាយទាហានកម្ពុជាចំនួន៧រូបបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យ ពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ទីក្រុង Smolensk សហព័ន្ធរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការឱ្យដឹងពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

នាយទាហានកម្ពុជាទាំង៧រូបនោះ រួមមាន៖

១- អនុសេនីយ៍ទោ សុវត្ថិ ដាវីត

២- អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ

៣- អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត

៤- អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា

៥- អនុសេនីយ៍ទោ លុយ វ៉ាវី 

៦- អនុសេនីយ៍ទោ អួង ធៀង 

៧- អនុសេនីយ៍ទោ អែម ឌី

សមាគមនិស្សិតខ្មែរ បានជូនពរនាយទាហានទាំង០៧រូបមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត៕

អត្ថបទ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម