នគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងស៊ីម៉ាក់ចុះប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១២គ្រាប់ យកមករក្សាទុក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នគរបាលស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងស៊ីម៉ាក់ចុះប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១២គ្រាប់ យកមករក្សាទុក

បានផុស

នៅ

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយកម្លាំង​មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស៊ីម៉ាក់ CMAC ប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១២គ្រាប់ យកមករក្សាទុកបំផ្លាញចោល នៅមជ្ឈមណ្ឌល CMAC ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលស្រុកកំពង់ត្រឡាចដែលបានសហការចូលរួមប្រមូលគ្រាប់មិនទាន់ផ្ទុះខាងលើនេះបានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌដែលប្រមូលបានទាំងនោះរួមមាន៖

១. គ្រាប់១០៧មមចំនួន០២គ្រាប់

២. គ្រាប់មុីនPMN2ចំនួន០១គ្រាប់

៣. គ្រាប់បេ PG2ចំនួន០៤គ្រាប់

៤. គ្រាប់ទំលាក់ពីយន្តហោះ 20Pornចំនួន០១គ្រាប់

៥. គ្រាប់បែកដៃF1ចំនួន០១គ្រាប់

៦. គ្រាប់៦០មម ចំនួន០២គ្រាប់

៧. គ្រាប់៧៦មមចំនួន០១គ្រាប់។

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង១២ គ្រាប់ខាងលើត្រូវបានប្រគល់ទៅឲ្យមន្ត្រីសុីម៉ាក់ យកទៅរក្សាទុកនៅមជ្ឈមណ្ឌល CMAC ខេត្តកំពង់ឆ្នាំងដើម្បីត្រៀមទុកបំផ្លាញចោល។

សមត្ថកិច្ចនគរបាល និងមន្ត្រីស៊ីម៉ាក់បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំប៉ះពាល់គ្រាប់មិនទាន់ផ្ទុះទាំងឡាយដែលបានឃើញ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងត្រូវរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចនគរបាលដើម្បីសហការជាមួយមន្ត្រីស៊ីម៉ាក់ចុះទៅប្រមូលយកមកបំផ្លាញចោល។

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៥ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services