Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោក គួច ចំរើន ចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងខេត្តព្រះសីហនុ

បានផុស

នៅ

ខេត្តព្រះសីហនុ៖ លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ ជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង និងលោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះបានធ្វើដំណើរចុះទៅពិនិត្យកន្លែងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមគោលដៅក្នុងខេត្តព្រះសីហនុ។ ទីតាំងចាក់វ៉ាកសាំង មានអនុវិទ្យាល័យតេជោ សែន កម្មករ សាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន មិត្តភាពសង្កាត់លេខ៤ និងគោលដៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា  ថ្ងៃនេះយើងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ។ នៅក្នុងយុទ្ធនាការនេះដែរ កងយោធពលខេមរភូមិន្ទបានសហការជាមួយរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាលខេត្តទាំងបួន បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយឡែកនៅខេត្តព្រះសីហនុ មន្ទីរសុខាភិបានបានចាប់ផ្តើម បើកការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកនៅតាមទីតាំងក្នុងភូមិសាស្ត្រស្រុក ក្រុងព្រះសីហនុ និងក្នុងកោះរ៉ុង ហើយថ្ងៃនេះយើង ចាក់វ៉ាក់សាំងព្រមៗគ្នាតែម្តងទាំង ៤ខេត្ត ។

ដោយឡែកខេត្តព្រះសីហនុ មានប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងចំនួន ១៩៣,១៦៥នាក់ កងយោធពលខេមរភូមិន្ទទទួលភារកិច្ចចាក់ ១១៦,៩៣៥នាក់។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងមានអង្គភាពចូលរួមនៅទីនេះមានកងពលតូចលេខ៧០ ការដ្ឋានកងទ័ពជើងទឹក មាន ៣អង្គភាពចំណុះ មានមូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ និងកងទ័ពជើងទឹកជ្រោយចង្វា ទទួលពីស្រុកព្រៃនប់ និងកំពង់សិលា ដោយឡែកអង្គភាពត្រែទ័ព ទទួលចាក់គោលដៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង បានសហការជាមួយរដ្ឋបាលខេត្តអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានល្អ ប្រជាពលរដ្ឋមកតាមលំដាប់លំដោយ មានសណ្តាប់ធ្នាប់ រក្សាបានវិធានការ ៣កុំ និង ៣ការពារ។

បន្ទាប់ពីការប្រកាសចាក់វ៉ាក់សាំង លោកឃើញថា ប្រជាពលរដ្ឋចង់ចាក់វ៉ាក់សាំងមកពីគ្រប់ទីកន្លែង។ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការរិនី។ កងយោធពលខេមរភូមិន្ទនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ នេះជាកាតព្វកិច្ចសម្រាប់ជាតិរបស់យើង ធ្វើឱ្យកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ និងធ្វើឱ្យប្រទេសជាតិមានស្ថេរភាព ប្រកបដោយសេដ្ឋកិច្ចមានការរីកចម្រើននាពេលខាងមុខ។ 

លោកនាយឧត្តមសេនីយ៍បន្តថា ខេត្តទាំង៤ មានប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង សរុបចំនួន ១,២៤៤,០០០នាក់ ដោយឡែកកងយោធពលខេមរៈភូមិន្ទទទួលភារកិច្ចចាក់ វ៉ាក់សាំងចំនួន ៨១ម៉ឺននាក់។ យើងខិតខំចាក់វ៉ាក់សាំងពីថ្ងៃទី២២ ដល់ថ្ងៃ៣០ មិថុនា ឆ្នាំ២០២១ ចាក់ឱ្យអស់ដូសទី១ គ្រប់ខេត្តទាំង៤ ចំពោះវ៉ាក់សាំងយើងមានគ្រប់ចំនួនក្នុងដៃរួចហើយ សម្រាប់ដូសទី១ និងដូសទី២។ ព្រមទាំងបានសំណូមពរប្រជាពលរដ្ឋកុំមកដណ្តើមគ្នាចាក់វ៉ាក់សាំង ព្រោះវ៉ាក់សាំងមានគ្រប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០០ភាគរយ។

ក្រៅពីខេត្តទាំង៤នេះ កងយោធពលខេមរភូមិន្ទនឹងទទួលខេត្តពីរទៀត មានកំពង់ចាម និងស្វាយរៀង និងបណ្តាគោលដៅផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់សម្តេចតេជោ និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ម្យ៉ាងទៀតការចាក់វ៉ាក់សាំងអនុវត្តតាមអនុក្រម គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ។ 

មានប្រសាសន៍នៅក្នុងឱកាសនេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃគ្រប់ព្រះអង្គ សូមថ្លែងអំណរគុណ សម្តេចតេជោ ដែលសម្តេចខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ និងបានដាក់ចេញវិធានការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពិសេសថ្ងៃនេះ លោកបានដឹកនាំចាត់ចែងកងកម្លាំងចេញធ្វើសកម្មភាពដោយផ្ទាល់ គឺចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។

ក្នុងនាមអាជ្ញាធរខេត្តបានធ្វើកិច្ចសហការជាមួយក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបានដាក់ចេញនូវផែនការលម្អិត ចាត់ចែងអញ្ជើញប្រជាពលរដ្ឋឱ្យពួកគាត់មកតាមការចាត់ចែងរបស់អាជ្ញាធរ ដើម្បីមានសណ្តាប់ធ្នាប់អនុវត្តវិធានការណ៍ ៣ការពារ និង៣កុំ  របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមកតាមការរៀបចំរបស់អាជ្ញាធរ វាអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន ព្រោះបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ មិនមែនមានតែខេត្តព្រះសីហនុមួយទេ មានរាជធានី ខេត្តទាំង២៥  ដែលបន្តបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដូច្នេះគោលដៅនីមួយៗត្រូវខិតខំសហការគ្នា ដើម្បីឱ្យបេសកកម្មចាក់វ៉ាក់សាំងបាន លឿន ហើយវ៉ាក់សាំងចូលក្នុងខ្លួនប្រជាពលរដ្ឋ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៣ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១៩ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម