រដ្ឋមន្ត្រីព្រមានវិធានការឃាត់រថយន្តដឹកលើសទម្ងន់​ទុក១ឆ្នាំមិនរើសមុខអ្នកមានអ្នកក្រ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព្រមានវិធានការឃាត់រថយន្តដឹកលើសទម្ងន់​ទុក១ឆ្នាំមិនរើសមុខអ្នកមានអ្នកក្រ

បានផុស

នៅ

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២២ ខែ​មិថុនា​ បានថ្លែងព្រ​មាន​​ចាត់វិធានការផាកពិន័យ និងឃាត់រថយន្តដឹកលើសទម្ងន់ទុក រយៈ​ពេល​១ឆ្នាំ ដោយមិនរើសមុខ អ្នកមានអ្នក្រ ឬមានខ្សែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រដ្ឋមន្ត្រីថ្លែងក្នុងពេលចុះពិនិត្យវឌ្ឍន​ភាព​ការ​ងារ​សាងសង់ផ្លូវជាតិលេខ៣ នៅថ្ងៃទី ២២ ខែ​មិថុនា​ម្សិលមិញ។

លោក ស៊ុន ចាន់ថុលបានលើកឡើងថា “ន្លងមក ក្រសួងបានចាត់វិធានការ ដូចភ្លៀងរលឹម រួមមាន​ការបង្កើតក្រុមការងារជញ្ជីងចល័តនៅតាមផ្លូវជាតិធំៗផងដែរ ដោយក្នុងនោះបាន ផាកពិន័យយាន​យន្ត​ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់បានប្រមាណជាង១០០គ្រឿង និងបានឃាត់​យាន​យន្តទុករយៈពេល១ឆ្នាំ”។

បើតាមលោក ស៊ុន ចាន់ថុល ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយ​មិន​យោគ​យល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿន​កំណត់ដោយច្បាប់ ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

​បន្ទាន់! មានករណី​អគ្គិភ័យ​មួយ​កំពុង​ឆាបឆេះ​ឃ្លាំង​ក្រដាស​មួយ​កន្លែង​

កូវីដ-១៩៣ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦២​ករណី​បន្ថែមទៀត និង​ជាសះស្បើយ​ចំនួន​១៨​នាក់

ចរាចរណ៍៤ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្ត​រេ​ចង្កូតទៅបុក​រថយន្ត​ធំ​ ផ្ទុះ​ពោង​គ្មាន​សល់

កូវីដ-១៩៤ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី៤១នាក់ ជា​សះស្បើយ​២៨នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ម្នាក់​

កូវីដ-១៩៥ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​សេចក្តី​ណែនាំ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពេល​បើក​ឲ្យ​ដំណើរការ​ផ្សារ​ឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services