ព័ត៌មានជាតិ
៧ គម្រោងធំៗ ដាក់ចេញជាអាទិភាពត្រូវសម្រេចឲ្យបានសម្រាប់វិស័យសាធារណការនិងដឹកជញ្ជូន
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីសមិទ្ធផលជាច្រើន ដែលក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចបានក្នុងឆ្នាំ ២០២៣។

អតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាង នឹងនៅតែបន្តធ្វើការជាមួយរដ្ឋមន្រ្តីថ្មីក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមការដឹកនាំពីលោក ប៉េង ពោធិ៍នា ដើម្បីជំរុញសម្រេចឲ្យបានគម្រោងអាទិភាពធំៗនិងសំខាន់ៗលើវិស័យសាធារណការនិងដឹកជញ្ជូន។
នៅចំពោះថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន គម្រោងអាទិភាពធំៗដែលលោកឧបនាយករដ្ឋមន្រ្តីបានលើកសម្តៅត្រូវសម្រេចឲ្យបាននៅពេលខាងមុខរួមមានដូចជា៖
-គម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”
-គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត
-គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ
-ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ
-គម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅក្រុងសៀមរាប
-គម្រោងលើកកម្រិតផ្លូវរថភ្លើងដែលមានស្រាប់ភាគខាងជើង (ភ្នំពេញ- ប៉ោយប៉ែត) ដែលអាចរត់បានក្នុងល្បឿន ៨០គម/ម៉ោង និងឈានទៅរកការប្រែក្លាយជាទៅជាផ្លូវរថភ្លើងល្បឿនលឿន
-គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២ និងជំហានទី៣ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ទាក់ទងសមិទ្ធផលធំៗសម្រាប់វិស័យសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែលចូលរួមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងមានដូចជា៖
-ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា(ភ្នំពេញ-ក្រុងព្រះសីហនុ)
-កំពុងសាងសង់ផ្លូវល្បឿនលឿនទី២ (ភ្នំពេញ-ក្រុងបាវិត)
-ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ និងចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ផ្លូវក្រវាត់ក្រុងទី២ និងទី៣
-ផ្លូវជាតិ និងផ្លូវខេត្ត ដែលបានស្តារក្រាលកៅស៊ូនិងបេតុងមានចំនួនប្រមាណជាង ១ ម៉ឺនគីឡូម៉ែត
-ស្ពានធំៗឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់
-ស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញ
-ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទីតាំងកែច្នៃ សំរាមនៅតាមតំបន់ និងទីប្រជុំជនសំខាន់ៗ
-រួមទាំងការសាងសង់ពង្រីកចំណតផែកុងតឺន័រនៅក្រុងព្រះសីហនុ និងកំពង់ផែរណបទន្លេជាច្រើនហូរហែផងដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


