ព័ត៌មានជាតិ
កម្ពុជា គ្រោងបើកទ្វារទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងកូវីដ-១៩ នៅត្រីមាសទី ៤ ឆ្នាំនេះ
ភ្នំពេញ៖ កម្ពុជាមានគម្រោងនឹងបើកទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចនៅត្រីមាសទី ៤ ឆ្នាំ ២០២១ ។ នេះបើតាមការគូសបញ្ជាក់របស់លោក ជុក ជំនោរ អ្នក នាំពាក្យក្រសួងទេសចរណ៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះ ។

ក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងក្រុមការងារក្រសួងសុខាភិបាលដឹកនាំដោយលោក ឈី ហុងអនុ រដ្ឋលេខាក្រសួងសុខាភិបាលបានជួបពិភាក្សាគ្នាបន្តអំពីការកែសម្រួលឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ នាដើមសប្តាហ៍នេះ ។ នេះជា លើកទី២ហើយដែលអ្នកជំនាញនៃក្រសួងទាំងពីរកែសម្រួលជាមួយគ្នាដើម្បីជំរុញឲ្យឯកសារនេះមានភាពល្អប្រសើរឡើង។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងថា៖«ចេញពីកិច្ចពិភាក្សារវាងក្រសួងទេសចរណ៍និងក្រសួងសុខាភិបាល ក្រុមការងារជំនាញ ក្រសួងទេសចរណ៍នឹងយកនូវអ្វីដែលជាវិធានការសុវត្តិភាពរបស់ក្រសួងសុខាភិបាលនិងធាតុចូលសំខាន់ៗ មករៀបចំជាជាឯកសារទស្សនទានដើម្បីដាក់ចូលទៅអន្តរ ក្រសួងប្រយុទ្ធប្រឈងកូវីដ១៩ ដើម្បីពិភាក្សានូវស្នើសុំសេចក្ដីសម្រេចទៅប្រមុខរាជរដ្ឋាភិបាលទៅតាមស្ថានភាពជាក់ស្ដែង» ។

លោក ជុក ជំនោរ បានបន្តថាជាមួយស្ថានភាពបច្ចុប្បន្ននេះមិនថាកម្ពុជាទេពិភពលោកទាំងមូលលំបាកនឹងនិយាយឲ្យចំថាតើត្រីមាសទី៤នៅពេលណា?ខែណា?។ប៉ុន្តែ បច្ចុប្បន្នយើងគួរគិតជាទស្សនទានទាំងអស់គ្នាថាយើងព្យាយាមទាំងអស់គ្នាក្នុងការរៀបចំឯកសារឲ្យគ្រប់ជ្រុងជ្រោយទាំងវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់ក្រសួងទេសចរណ៍ជាមួយនឹងការវិវត្តនៃជំងឺកូវីដ១៩នេះ ។ ដូច្នេះក្នុងអំឡុងពេលត្រីមាសទីបួនអាចនិយាយបានថាវាចាប់ពីខែ១០ ខែ១១និង ខែ១២ដែលក្នុង អំឡុងនេះបើស្ថានភាពអំណោយផលហើយការគ្រប់គ្រងកូវីដ ១៩ ក្នុងពិភពលោកគ្រប់គ្រងបានកាន់តែល្អប្រសើរដំណើរការចាក់សាំងកាន់តែរលូនទៅមុខកម្ពុជាអាចបិទ បញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆាប់ដូច្នេះលទ្ធភាពបើកទទួលទេសចរណ៍នៅត្រីទីមាសទី ៤ អាចមានលទ្ធភាពច្រើន ។
លោក ជុក ជំនោរ បានបន្តថាទោះបីយ៉ាងណាក៏ដោយឯកសារទស្សនាទាននេះទាមទារការពិនិត្យនិងសម្រេចពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩មុន នឹងស្នើការអនុម័តចុងក្រោយពីប្រមុខរាជរដ្ឋាភិបាលលើឯកសារនេះ។លោកបានបន្តថាយើងមានសង្ឃឹមថានឹងទទួលភ្ញៀវទេសចរណ៍ដែលបានចាក់សាំងហើយពីបណ្ដា ទីផ្សារនិងបណ្ដាប្រទេសដែលមានហានិភ័យទាបដែលកិច្ចការទាំងអស់នេះក្រុមការងារជំនាញក្រសួងទេសចរណ៍ត្រូវធ្វើការពិភាក្សាជាមួយទីផ្សារទាំងអស់នោះដើម្បីវាយតម្លៃអំពីទីផ្សារទេសចរណ៍ណាដែលមានហានិភ័យទាប ឬ ប្រទេសដែលមានការឆ្លងកូវីដ១៩ កម្រិតទាប ។

ឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ជាឯកសារគោលដែលក្រសួងទេសចរណ៍កំពុងរៀបចំឡើងដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិដែ លបានចាក់វ៉ាក់សាំងហើយ ។ កិច្ចពិភាក្សារវាងក្រុមជំនាញនៃក្រសួងទេសចរណ៍និងក្រសួងសុខាភិបាលគឺដើម្បីប្រាកដថាឯកសារនេះមានភាពគ្រប់ជ្រុងជ្រោយក្នុងការធា នានូវសុវត្ថិភាពទេសចរនិងប្រជាពលរដ្ឋពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការបើកឲ្យមានទេសចរណ៍ឡើងវិញ។ការរៀបចំឯកសារបើកទេសចរណ៍វ៉ាក់សាំងនេះ គឺឆ្លើយតបទៅនឹងផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០២០-២០២៥ដែលប្រមុខរាជរដ្ឋាភិបាលទើបតែអនុម័តនាពេលថ្មីៗកន្លងទៅ នេះ។
គួររម្លឹកជូនថាកាល២០២០កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណតែ ១,៣១ លាននាក់ប៉ុណ្ណោះគឺបានថយចុះប្រមាណ៨០%បើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិនេះបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍កម្ពុជាបាត់បង់ចំណូលជាង៣០០០លានដុល្លារ ៕
ដោយ៖ បាន វិបុល
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


