ព័ត៌មានជាតិ
អរគុណចំពោះទឹកចិត្តចែករំលែករបស់អង្គការមូលនិធិគ្រួសារកុមារដែលផ្ដល់អង្ករសម្រាប់សុខុមាលភាពកុមារ
ភ្នំពេញ ៖ លោកតូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិគ្រួសារសម្រាប់កុមារ នាល្ងាចថ្ងៃទី២៣ មិថុនា ឆ្នាំ២០២១ ដើម្បីជួយផ្គត់ផ្គង់សុខមាលភាពកុមារដែលកំពុងទទួលផងប៉ះពាល់ដោយសារជំងឺកាចសាហាវកូវីដ១៩ដ៏កាចសាហាវនេះ។

លោកតូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស បានថ្លែងថា អំណោយដ៏ថ្លៃថ្លាជាអង្ករចំនួន ៣តោន របស់អង្គការមូលនិធិគ្រួសារសម្រាប់កុមារ ជូនដល់នាយកដ្ឋានសុខុមាលភាពកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈអង្គការ សមត្ថភាពខ្ញុំនាឱកាសនេះពិតជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ១៩ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា។
លោកតូច ចាន់នី បានថ្លែងនូវការផ្តាំផ្ញើដល់មន្ត្រីគ្រប់ថ្នាក់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ក៏ដូចមន្ត្រីសមាជិកសមាជិកាបក្សទាំងអស់បន្តអនុវត្តតាមវិធានការ ៣ការពារ ៣កុំ របស់សម្ដេចពុក ឲ្យបានជាប់ ជាប្រចាំ នៅពេលចេញក្រៅផ្ទះ ព្រោះមេរោគកូវីដ១៩ គ្មាន រូបរាង គ្មានក្លិន គ្មានស្រមោលឡើយ។

លោកក៏បានសំណូមពរឲ្យអ្នកគ្រប់គ្រងក៏ដូចបុគ្គលិកថែកុមារទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំង ឬ បន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៏តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធភាពខ្ពស់ ខណៈដែលជំងឺដ៏កាចសសហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាងជាង៤០០នាក់និងឆ្លងជាង៤០០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ៕
ដោយ ៖ វិមាន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


