Connect with us

ព័ត៌មានជាតិ

ប្រភព​ផ្ទៃក្នុង​ ទម្លាយ​ពី​ការ​សន្ទនា​គ្នាបន្ថែម ​រវាងរដ្ឋមន្រ្តី​ក្រសួងអប់រំ និង​តំណាង​អប់រំ​វិស័យ​ឯកជន

បានផុស

នៅ

ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាចង់ឱ្យសាលាឯកជនទាំងអស់ បើកដំណើរឡើងវិញ តាមរយៈពីររូបភាពគឺការសិក្សាតាមបែបចម្រុះ និងសិក្សាតាមបែបបណ្តុំដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ‑១៩ ជាលក្ខណៈ​ទ្រង់ទ្រាយធំនៅតាមសាលារៀន។

បើយោងតាមប្រភពពីអ្នកចូលរួមប្រជុំតាមអនឡាញរវាងរដ្ឋមន្ត្រីក្រសួងអប់រំ និងវិស័យឯកជនកាលពីរសៀលថ្ងៃ​ទី២៣មិថុនា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបានផ្តល់ជាគំនិតយោបល់ទៅលើការបើកដំណើរការសាលារៀនឡើងវិញទី១ បើកតាមបែបចម្រុះគឺការសិក្សាតាមអនឡាញនិងការយកសន្លឹកកិច្ចការពីសាលាមកធ្វើនៅផ្ទះនិងទី២ ការសិក្សាតាមបែបបណ្តុំគឺតម្រូវឱ្យសាលានីមួយៗអាចដាក់សិស្សបានត្រឹម១០នាក់ប៉ុណ្ណោះក្នុង១ថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបន្តទៀតថា ការកម្រិតសិស្សក្នុង១ថ្នាក់ត្រឹម១០នាក់នេះ ងាយស្រួលក្នុងការគ្រប់គ្រងបាន ប្រសិនមានករណីផ្ទុះជំងឺកូវីដ‑១៩ ធ្វើយ៉ាងណាកុំឱ្យមានបញ្ហាដូចទីតាំងផ្សារនិងតាមរោងចក្រដែលមានផ្ទុះជំងឺ​កូវីដ‑១៩​ធ្ងន់ធ្ងរ។

ប្រភពខាងលើបានបន្ថែមទៀតថា ចំពោះវិស័យឯកជនវិញស្នើសុំតាមអនឡាញឆ្លាស់​ដូចមុនរៀនក្នុងថ្នាក់ផងនិងរៀនក្រៅថ្នាក់ផង គឺប្តូរគ្នាទៅវិញទៅមក៣ថ្ងៃក្នុងសាលា ៣ថ្ងៃនៅផ្ទះនិងឱ្យសាកលវិទ្យាធិការឬនាយកសាលានីមួយៗមានការទទួលខុសត្រូវខ្ពស់ជាងមុន និងបំបែក​សិស្សឱ្យរៀនតាមក្រុមតូចៗតាមថ្នាក់រៀននីមួយៗ។ ប៉ុន្តែ បើរៀនតាមបណ្តុំត្រូវស្នើសុំច្បាប់ឡើងវិញទៀត វាធ្វើឱ្យពិបាកដល់វិស័យឯកជន។ ដូច្នេះហើយបានជាលោករដ្ឋមន្ត្រីបានយកលទ្ធផលនៃកិច្ចប្រជុំផ្ញើជូន​ទៅលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីពិនិត្យនិងសម្រេចផងដែរ។

បើ​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងអប់រំយុវជននិងកីឡាក្រោយ​ប្រជុំរួច​កាល​ពី​ម្សិលមិញ​នេហ នៅតែរក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដដែល រហូតដល់មានការជូនដំណឹងជាថ្មី។

បើ​តាម​លោក រស់ សុវាចា អ្នកនាំពាក្យ​ឲ្យ​ក្រសួងអប់រំ យុវជននិងកីឡា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញ ស្របនឹងគន្លងជីវិតថ្មីនៃវិស័យអប់រំ។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម