ព័ត៌មានជាតិ
អ្នកវិភាគ៖ ជំនួយនានារបស់អង់គ្លេសបង្ហាញឱ្យឃើញជំហរឥរិយាបថចំពោះកម្ពុជា
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី ២៣ ខែមិថុនា ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីរវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃទី ២៣ ខែមិថុនា បញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ច លោក ដូមីនិក រ៉ាអាប់ បានជួបប្រជុំផ្លូវការជាមួយ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ក្រសួងការបរទេសកម្ពុជា ប្រកាសថា ក្នុងជំនូបនោះភាគីទាំងពីរ (កម្ពុជា-អង់គ្លេស) បានពិភាក្សាពីការពង្រីកទំនាក់ទំនងលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសសំអាតមីន សុខាភិបាល និងបរិស្ថាន។
ភាគីទាំងពីរបានពិភាក្សាលើការពង្រីកទំនាក់ទំនងលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និងបរិស្ថាន។ ក្នុងនោះរួមទាំងការទាក់ទាញអ្នកវិនិយោ និងការបង្កើតក្របខណ្ឌច្បាប់ពាក់ព័ន្ធផ្សេងៗ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសឱ្យដឹងទៀតថា ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាពីបញ្ហាតំបន់ និងអន្តរជាតិពាក់ព័ន្ធការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដូចជាសេចក្ដីព្រៀងប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង បញ្ហាប្រទេសនៅមីយ៉ាន់ម៉ា ឬភូមា និងការប្រែប្រួលអាកាសធាតុ។
ក្នុងនោះភាគីទាំងពីរ ក៏បានលើកឡើងពី បញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍន៍ថ្មីនៅកម្ពុជា ខណៈដែល រាជរដ្ឋាភិបាល នៃចក្រភពអង់គ្លេស បន្តផ្ដល់ប្រពន្ធអនុគ្រោះពន្ធ GSP ដល់ប្រទេសកម្ពុជា និងជំនួយដល់វិស័យអប់រំ និងបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា នៅក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អង់គ្លេស ឥរិយាបទការទូតរបស់អង់គ្លេសហាក់មានការប្រយ័ត្នប្រយ៉ែង ហើយផ្តល់ការគោរព និងស្វែងយល់គ្នាទៅវិញទៅមក ដោយលើកបញ្ហាពិភាក្សានោះជាការផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក មិនមែនជាការបង្គាប់បញ្ជា ដែលធ្វើឱ្យប៉ះពាល់ទៅដល់ ទំនាក់ទំនងទ្វេភាគី។
លោកបណ្ឌិត គិន ភាបន្តថា ទាំងពីរភាគី ទាំងអង់គ្លេស និងកម្ពុជាក្ដីគឺហាក់ដូចជាមានបំណងស្ដាប់គ្នាទៅវិញទៅមកហើយជាពិសេសអង់គ្លេស ហាក់ដូចជាព្យាយាមស្ដាប់ នូវអ្វីដែលភាគីកម្ពុជា ចង់និយាយមិនមែនជាការដាក់សម្ពាធ ហើយព្យាយាមស្វែងយល់គ្នាទៅវិញទៅមកដើម្បីពង្រីកនូវទំនាក់ទំនងទាំងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌពហុភាគី។
ឆ្លើយសំនួរពីកម្ពុជាថ្មីថា មានមតិខ្លះនិយាយថា អង់គ្លេសបារម្ភពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា តែឥរិយ៉ាបថរបស់អង់គ្លេសនៅតែបង្ហាញពីការគាំទ្រ និងផ្តល់ជំនួយដល់កម្ពុជាបន្តបន្ទាប់ ដូចជាបន្តប្រព័ន្ធអនុគ្រោះពន្ធ (GSP ) ដល់កម្ពុជាដើម តើមូលហេតុអ្វី?
លោកបណ្ឌិត គិន ភា ប្រាប់ថា ធម្មតាប្រទេសលោក ខាងលិច មិនថាតែអង់គ្លេសទេ មានបារាំង អាល្លីម៉ង់ ឬសហរដ្ឋអាមេរិកក៏ដោយ ដែលធ្វើដំណើរទស្សនកិច្ចមកកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ នៅអាស៊ីមួយចំនួន គេតែងតែលើកឡើងនូវពាក្យពេជន៍មួយចំនួន ពាក់ព័ន្ធនឹងសិទ្ធមនុស្ស ពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យជាមួយប្រទេសទាំងអស់ហ្នឹង ព្រោះ សិទ្ធិមនុស្សក្តី ប្រជាធិបតេយ្យក្តីជាតម្លៃស្នួលដែលគេប្រកាន់យកក្នុងកាតព្វកិច្ចរបស់គេដែលគេចាត់ទុកថា ជាអ្នកទ្រទ្រង់ជាអ្នកគាំពារខាងប្រជាធិបតេយ្យ ខាងសិទ្ធិមនុស្ស។
បើតាមលោក បណ្ឌិត គិនភា ” ពួកគេតែងតែលើកឡើងដើម្បីបង្ហាញពីតម្លៃស្នូលរបស់ពួកគាត់ ប៉ុន្តែមិនមែនមានន័យថា គេមិនចោទប្រកាន់យើងទេ យើងឃើញថាទំនាក់ទំនងនិងនៅតែមានល្អទេ ការសន្យាផ្ដល់ជំនួយនានាពីអង់គ្លេស បានបញ្ជាក់គ្រប់គ្រាន់ហើយថា អង់គ្លេសបានយល់អំពីស្ថានភាពជាក់ស្ដែងពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ហើយបានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាប្រទេសទាំងពីរ និងសារសំខាន់ដែលកើតចេញពី ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះផងដែរ”។
អ្នកវិភាគរូបនេះបញ្ជាក់ថា បើយើងមើលទៅលើទិដ្ឋភាពរូបភាពពីរ យើងដឹងថា អង់គ្លេសកំពុងតែដាក់ពាក្យស្នើសុំជាដៃគូសន្ទនាពេញលេញជាមួយអាស៊ាន ហើយរបៀបវារៈ នឹងត្រូវពិភាក្សានៅឆ្នាំក្រោយ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយអង់គ្លេសគឺមានកិច្ចការច្រើន ដែលត្រូវធ្វើជាមួយនឹងបណ្តាប្រទេសនានា នៅអាស៊ីអាគ្នេយ៍ ដូច្នេះចង់មិនចង់អង់គ្លេសត្រូវតែផ្ដល់ឥរិយបថកាទូតមួយដែលផ្តល់ការគោរពចំពោះគ្នាទៅវិញទៅមក៕ អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)